188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ភរិយាជាច្រើនតែងតែចង់ដឹងថា តើការសម្រេចចិត្តរៀបការជាមួយស្វាមីរបស់នាងជាការសម្រេចចិត្តមួយដែលត្រឹមត្រូវដែរទេ។ នៅពេលស្វាមីផ្តល់ភាពស្មោះត្រង់គ្រប់គ្រាន់ និងការរស់នៅជាមួយគ្នា នោះនឹងធ្វើឱ្យជីវិតរបស់ភរិយាកាន់តែមានភាពស្រស់បំព្រង។ ប៉ុន្តែ បើស្វាមីមិនស្មោះត្រង់នឹងភរិយានឹងមានរឿងអ្វីកើតឡើង? ដំបូងឡើយ ដើម្បីឱ្យដឹងថាស្វាមីរបស់អ្នកស្មោះត្រង់ ឬមិនស្មោះត្រង់នឹងអ្នក ត្រូវសង្កេតមើលឥរិយាបទមួយចំនួន។
គាត់បង្ហាញក្តីព្រួយបារម្ភទាំងអស់តាមរយៈសកម្មភាពរបស់គាត់
តើអ្នកឆ្ងល់ដែរទេថា ត្រូវធ្វើដូចម្តេច? ស្វាមីដែលមានភាពស្មោះត្រង់តែងតែព្រួយបារម្ភពីភរិយារបស់គាត់ជានិច្ច។ គាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក។ អ្នកនឹងងាយដឹងតាមរយៈសកម្មភាពរបស់គាត់។ តែអ្នកត្រូវចងចាំការពិតថា ស្វាមីស្មោះត្រង់មួយចំនួនមិនបង្ហាញក្តីស្រឡាញ់របស់គាត់តាមរយៈពាក្យសម្តីឡើយ។
គាត់តែងតែគិតអំពីសុខុមាលភាពរបស់ភរិយា និងកូនៗជានិច្ច
តើស្វាមីរបស់អ្នកយកចិត្តទុកដាក់នឹងកូនៗ ដែរទេ? តើគាត់បានចំណាយពេលវេលាច្រើនលេងជាមួយកូនៗ និងជួយធ្វើកិច្ចការផ្ទះកូនៗដែរទេ? បើអ៊ីចឹងមែននោះ គ្រួសារនឹងមានសុភមង្គល។ តើគាត់ធ្លាប់បានជួយការងារផ្ទះបាយអ្នកដែរទេ? តើគាត់ប្រញាប់ប្រញាល់រកឱសថព្យាបាល នៅពេលអ្នកគ្រុនក្តៅដែរទេ? ទាំងអស់នេះ បង្ហាញពីភាពស្មោះត្រង់របស់គាត់។ អ្នកពិតជាមានសំណាងដែលបានស្វាមីបែបនេះ។
គាត់មិនរវីរវល់នឹងមិត្តរួមការងារដែលមកញ៉ែគាត់
តើស្វាមីរបស់អ្នកសង្ហារដែរទេ? តើមនុស្សស្រីចូលចិត្តសម្លឹងមើលគាត់ដែរទេ? ប្រសិនបើគាត់មិនរវីរវល់នឹងការផ្តល់ឱ្យពីមនុស្សស្រីដទៃទេនោះ វាអាចបញ្ជាក់បានថានេះជាភាពស្មោះត្រង់របស់គាត់។ ស្វាមីដែលមានភាពស្មោះត្រង់នឹងមិនដែលចាប់អារម្មណ៍នឹងការធ្វើឱ្យរឿងថោកទាបជាមួយមនុស្សស្រីផ្សេងឡើយ។ ពិភពលោករបស់គាត់មានតែភរិយារបស់គាត់តែម្នាក់គត់។
គាត់ក្រៀមក្រំចិត្ត ប្រសិនបើអ្នកព្យាយាមចង់បែកពីគាត់
នេះជាសញ្ញាមួយបញ្ជាក់ពីភាពស្មោះត្រង់របស់ស្វាមី។ ប្រសិនបើអ្នកព្យាយាមដើរចេញ គាត់នឹងសុំឱ្យអ្នកកុំចាកចេញពីគាត់។ គាត់អាចនិងធ្វើរឿងអ្វីដែលឆ្កូតៗប្រសិនបើគ្មានអ្នក។ នេះជាអ្វីដែលបញ្ជាក់ពីភាពស្មោះត្រង់របស់ដៃគូអ្នក៕