សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

កង្វះការរួមភេទ អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺកាន់​តែធ្ងន់

  • 8 months ago
  • ខ្មែរប្រពៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

មនុស្ស​ដែល​ឧស្សាហ៍​ឈឺរ៉ាំរ៉ៃ​ក៏ធ្លាប់​បានឆ្លង​កាត់​បញ្ហា​ជីវិត​ផ្លូវភេទ​ដែរ ហើយ​វាពិតជា​រឿងមួយ​ដែលគួរ​ឱ្យខ្មាស់​អៀន ព្រោះមាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​សកម្មភាព​រួមភេទ និង​សុខុមាលភាព​របស់​អ្នក។ ដូច្នេះ ខាង​ក្រោមនេះ ​ជាហេតុ​ផលល្អៗ​មួយ​ចំនួន អាច​ជួយរក្សា​ជីវិតផ្លូវភេទ​របស់អ្នក​ឱ្យ​នៅ​សកម្ម៖

សម្រើបផ្លូវភេទ​មានន័យ​យ៉ាងខ្លាំង​ចំពោះ​សុខុមាលភាព​របស់​យើង

សិច​ជាប្រភព​នៃសេចក្តីសុខ និង​ជាល្បែង​លេង។ ប៉ុន្តែអ្វី​ដែល​សំខាន់​បំផុត​អំពី​សិច​នោះគឺ មិនមែន​ជាការ​បង្កាត់​ភ្លើង​ស្នេហ៍​ពិត​ប្រាកដ​ឡើយ តែជា​បទ​ពិសោធន៍​នៃ​ភាព​ស្និទ្ធស្នាល ភាព​ស្និតរមួត ស្គាល់​គ្នា​កាន់​តែច្បាស់​ឡើង ភាព​ឈឺចាប់ និង​ភាព​កក់ក្តៅ។

គ្មាន​ជីវិតផ្លូវភេទ = ជំងឺកាន់​តែធ្ងន់ធ្ងរ​ឡើង

យោងតាម​វេជ្ជបណ្ឌិត​បាន​ឱ្យ​ដឹងថា ជំងឺរ៉ាំរ៉ៃ​នឹងកាន់​តែធ្ងន់ធ្ងរ​ឡើង ប្រសិនបើ​លែង​មាន​ជីវិត​ផ្លូវភេទ។ សម្រើប​ផ្លូវភេទ​ជាឱសថ​មួយ​ដ៏សំខាន់ នៅពេល​អ្នក​មាន​ជំងឺរ៉ាំរ៉ៃ។ ប្រសិនបើ​អ្នក​មាន​បញ្ហា​ផ្លូវភេទ ជំងឺ​នឹង​ធ្វើឱ្យ​អ្នក​បាត់បង់​ស្មារតី មួម៉ៅ ខ្វះភាព​ស្និទ្ធស្នាល ខ្សោយ​ទំនាក់ទំនង​ជាមួយ​ដៃគូ បញ្ហា​ស្នេហា និង​ជីវិត​តោក​យ៉ាក ហើយ​ទីបំផុត​ជំងឺ​របស់អ្នក​នឹង​កាន់តែ​អាក្រក់​ឡើងៗ។ ជំងឺរ៉ាំរ៉ៃ​ជាច្រើន​របស់​មនុស្ស​បាន​ធ្វើឱ្យ​ពួកគេ​ជួបនឹង​បញ្ហា​ភាព​ស្និទ្ធស្នាល ដែល​ពិត​ជា​បំផ្លាញ​ក្តីសុខ និង​សុខុមាលភាព​របស់​ពួកគេ។

រួមភេទ ហើយចេះ​គ្រប់គ្រង​ជំងឺរបស់​អ្នកបាន

អ្នកជំនាញ​ផ្នែកចិត្ត​សាស្ត្របាន​និយាយថា អ្វីដែល​សំខាន់​គឺ ត្រូវចេះ​គ្រប់គ្រង​លើជំងឺ។ រឿងដែល​អាក្រក់​បំផុត​ដែលអ្នក​អាចធ្វើ​បាន​នោះគឺ ការ​បោះបង់​ពិភពលោក គូស្នេហ៍​របស់​អ្នក ចំណាប់​អារម្មណ៍ សូម្បីតែ​អ្វីដែល​អ្នក​ចង់​បាន​បំផុតនៅ​ក្នុងជីវិត។ ប៉ុន្តែត្រូវ​យល់ថា នៅពេល​អ្នក​រួមភេទ អ្នក​ត្រូវប្រើ​លើ​សុខភាព​របស់អ្នក ដូច្នេះ​ហើយ​អ្នក​ត្រូវ​ព្យាបាល​ជំងឺ​របស់​អ្នក​ឱ្យបាន​ជាសះស្បើយ។

ផ្ទុយពី​ការពិត ការរួមភេទ​អាច​បណ្តាល​ឱ្យអ្នក​កើត​ជំងឺត្រអក ឬជំងឺ​របស់អ្នក​ចាប់ផ្តើម​កើតឡើង ដែល​មាន​តែខ្លួន​របស់​អ្នកទេ​ដែល​អាចដឹង៕

  • ABee Milk
  • Loading...