សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

៧ យ៉ាង បើ​ដឹងហើយ​អ្នកគួរតែ​ឈប់​កោររោម​ចេញពី​ប្រដាប់ភេទ

  • 2 months ago
  • 5265
  • ដារ៉ា

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

នៅពេលដែកយើង​និយាយពី​រោម​ប្រដាប់ភេទ យើងតែងតែ​មាន​ចំណង់​ចំណូល​ចិត្តខុសៗ​គ្នា៖ កោរ​សម្អាតឱ្យ​អស់ ទុក​រោមខ្លីរឹងៗ បណ្តោយ​តាម​ធម្មជាតិ។ មិនថា អ្នកជ្រើស​រើស​យក​បែប​ណាទេ វាស្រេច​តែ​លើអ្នក ប៉ុន្តែក្រោយ​ពីអ្នក​បាន​ដឹង​ពីការពិត អ្នក​នឹងបោះបង់​ការកោរ និង​ការប្រើថ្នាំ​ជម្រុះរោម​ទៀត។

១. អ្នកធាត់ដែល​ប្រើថ្នាំជម្រុះរោម​ច្រើនប្រឈម​នឹងបញ្ហា​ជំងឺធ្ងន់ធ្ងរ

យោងតាមការ​ស្រាវជ្រាវ​បានឱ្យ​ដឹងថា ស្ត្រី ៨០% បាន​ប្រឈម​មុខ​នឹងបញ្ហា​សុខភាព​យ៉ាង​តិចណាស់ ១ មុខ បន្ទាប់ពី​ជម្រុះរោម​លើ​ប្រដាប់​ភេទ។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើមនុស្ស​ស្រី​ចំនួន ៣៣៣ នាក់ ក្នុង​វ័យ​ចន្លោះ ១៦ និង ៤០ឆ្នាំ ហើយបាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រីដែល​ធាត់ខ្លាំង​ងាយនឹង​ប្រឈម​នឹងជំងឺ ប្រសិនបើ​ពួកនាង​ជម្រុះរោម​លើ​ប្រដាប់​ភេទ។

២. ការកោរ​រោមប្រដាប់​ភេទ​អាច​បណ្តាល​ឱ្យឆ្លងមេរោគ

អ្នកជំនាញ​ផ្នែកសើស្បែក​ជនជាតិ​បារាំង ២នាក់ និងអ្នក​ស្រាវជ្រាវ​សុខភាព​ពិភព​លោក​មកពី​សាក​លវិទ្យាល័យ Emory បាននិយាយ​ថា មេរោគ​ងាយ​ឆ្លងតាម​រយៈការរួមភេទ ដោយសារ​ការ​កោររោម ឬប្រើថ្នាំ​ជម្រុះរោម​ជុំវិញ​ប្រដាប់ភេទ។

៣. ប្រសិនបើអ្នកមាន​ជំងឺស្វាយ អ្នក​ងាយនឹង​ចាប់យក​ជំងឺខ្ពស់​ជាងគេ

យោងតាមទស្សនាវដ្តី Oxford បានឱ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ដោយសារ​ឆ្លង​មេរោគ​នឹងមាន​ការកើន​ឡើង ប្រសិន​បើប្រព័ន្ធ​ភាព​ស៊ាំ​របស់អ្នក​លែង​ដំណើរការ។ ជាពិសេស ស្ត្រីងាយ​នឹងកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី​មួយ និង​ជំងឺស្វាយ ក្រោយ​ពេល​ជម្រុះរោម​លើ​ប្រដាប់ភេទ។

៤. កុំជម្រុះរោម​លើប្រដាប់​ភេទរបស់អ្នក

ទស្សនាវដ្តីព្យាបាល​ស្បែក និងវះកាត់​បាន​ណែនាំថា អ្នកគួរតែ​បញ្ឈប់ការ​មានដៃគូ​រួមភេទ​ច្រើន​មួយ​រយៈ​សិន ក្រោយ​ពេល​ជម្រុះរោម​លើប្រដាប់​ភេទរួច។

៥. កុំព្យាយាម​ធ្វើឱ្យ​រលាក

ប្រសិនបើអ្នកធ្លាប់​បាន​ជម្រុះរោមពី​មុនមក អ្នកប្រាកដ​ជា​បានដឹង​ហើយថា វាអាច​ធ្វើឱ្យ​អ្នក​រលាក​ស្បែក។ ដូច្នេះ អ្នក​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​បំផុត នៅពេល​ប្រើឧបករណ៍​ជម្រុះរោម​របស់​អ្នក វានឹង​ធ្វើឱ្យ​អ្នក​កាន់តែ​ឈឺចាប់​ខ្លាំង​ឡើង ប្រសិន​បើស្បែក​របស់​អ្នក​រលាក។

៦. ពេលខ្លះការ​កោររោម​អាច​បណ្តាលឱ្យ​របក​ស្បែក

អ្នកនឹងងាយ​របកស្បែក​បំផុត ប្រសិន​បើអ្នក​កើតជំងឺ​ត្រអក សើស្បែក ឬទទួល​ទានថ្នាំ​រំលាយ​ឈាម។

៧. ការកោររោម​ប្រដាប់ភេទ​អាច​បណ្តាលឱ្យ​ចេញរោគ​រមាស់​ធ្ងន់ធ្ងរ

ការកោររោមស្ងួត​ជាបញ្ហា​មួយដ៏ធំ ព្រោះវា​អាចធ្វើឱ្យ​កើតរមាស់​ធ្ងន់ធ្ងរ តែទោះ​បីជា​យ៉ាងណា សូម្បីតែ​អ្នក​កោររោម​ដោយប្រើ​ទឹកក្តៅ​ឧណ្ឌៗជាមួយ​នឹងឡេ ក៏អ្នកនៅ​តែអាច​ប្រឈមមុខ​នឹងរោគ​រមាស់​ធ្ងន់ធ្ងរ​បានដែរ។ នេះដោយ​សារតែ​បញ្ហា​រន្ធរោម កាល​ពីថ្មីៗ​នេះអ្នក​ទើបតែ​បាន​កោររោម​ដែល​ដុះចេញ​ឡើងវិញរួច៕

  • Loading...
  • Home of Fashion
  • 25% off
  • Loading...