សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ
3 weeks ago

នៅពេល​ដែល​អ្នកស្ថិត​នៅក្នុង​បរិយាកាស​មួយ​ដែល​មាន​ក្លិន​ក្រអូប​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ធូស្រាល កម្ចាត់​អស់​ទុក្ខកង្វល់។ ក៍ប៉ុន្តែ​បើ​ធៀប​នឹង​អារម្មណ៍​មួយ​ដែល​ពោលពេញ​ទៅដោយ​ក្លិន​មិនល្អ ជាពិសេស​នៅពេល​ដែល​ឈាន​ជើង​ចូល​ទៅក្នុង​បន្ទប់​ទឹក ផ្ទះ​បាយ​ដែល​ពោល​ពេញ​ទៅដោយ​ក្លិន​ឆ្អេះឆ្អាប គឺពិត​ជា​ពិបាក​ទទួលយក​ណាស់​មែនទេ។ ដើម្បី​កម្ចាត់​ក្លិន​ទាំង​នោះ​អ្នក​អាច​ប្រើដុំ​ឧបករណ៍​ក្លិន​ក្រអូប ដើម្បី​លប់បំបាត់​ក្លិន​មិន​ល្អ​ទាំងនេះ​បាន ក៏ប៉ុន្តែ​ពេល​ខ្លះ​សារជាតិ​គីមី​ដែល​មាន​នៅក្នុង​ឧបករណ៍​ទាំង​នោះ​អាច​ធ្វើឱ្យ​សុខភាព​របស់​អ្នកបាន​បញ្ហា​បានជា​ពិសេស​សម្រាប់អ្នក​ដែល​ងាយ​នឹង​ប្រតិកម្ម​អាឡាក់ហ្សី​ច្រមុះ​ជាដើម។...... ...

3 weeks ago

ការ​ព្យាបាល​ថែរក្សា​ស្បែក​ឱ្យ​នូវ​តែ​ស្រស់ស្អាត ជា​ការ​ល្អ​អ្នក​គួរតែ​នៅ​ឱ្យឆ្ងាយ​ពី​កម្តៅ​ថ្ងៃ ជាពិសេស​នោះគឺ​នៅក្នុង​អំឡុង​ពេល​ថ្ងៃ ព្រោះថា​នៅ​ពេល​ដែល​ស្បែក​របស់​អ្នក​ទទួល​រង​នូវ​កម្តៅ​ថ្ងៃ​ច្រើន វាអាច​នឹង​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ខ្មៅ​ស្រអាប់ ក្លាយ​ជាជាំខ្មៅ មាន​បញ្ហា​អាចម៌​រុយ ធ្វើ​ឱ្យ​ស្បែក​ស្ងួត ជ្រីវជ្រួញ និង​បញ្ហា​ជាច្រើន​ទៀត។ ដូចនេះ​ដើម្បី​ការពារ​ស្បែក​របស់អ្នក​ពី​បញ្ហា​ទាំងនេះ សូម​ស្វែង​យល់​ពី​វិធីសាស្ត្រ​មួយនេះ​ទាំងអស់​គ្នា។...

3 weeks ago

បបូមាត់​ផ្កាឈូកស្រស់​គឺជាក្តី​ប្រាថ្នាដែល​នារីតែង​ប្រាថ្នា​ចង់បាន ហើយ​វា​ក៏​ជាភាព ទាក់ទាញ​ដ៏​សម្ខាន់​មួយ​ផង​ដែរ​សម្រាប់​សុភាព​នារី​គ្រប់​រូប។ ក៏​ប៉ុន្តែ​ពេល​ខ្លះ​ភាព​ស្រស់​ស្អាត​មួយនេះ​ត្រូវ​បាន​បាត់បង់​ដោយ​សារ​តែ រូបអ្នក​មិន​បាន​ផ្តល់​នូវ​វីតាមីន​ដល់​រូប​វា​ឱ្យ​បាន​គ្រប់​គ្មាន ទើប​បណ្តាល​ឱ្យ​វា​ប្រែ​ពណ៍​ក្លាយ​ជា​ក្រហម​ក្រមៅ ឬ​ហៅថា​បបូរ​មាត់​ខ្មៅ។...

3 weeks ago

កាល​ពី​សម័យ​អ៊ុំៗ​ពូមីង​ចាស់ៗ គាត់​តែង​តែ​និយម​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​បាន​មកពី​ធម្មជាតិ​មក​កែឆ្នៃ​ធ្វើ​ជា​ឱសថ ឬមួយជា​គ្រឿងសម្រាប់​តុបតែង​រាងកាយ។ ប្រទាល​កន្ទុយ​ក្រពើនិង​ម្សៅឈើ​ក្រអូប​គឺជា​អ្នក​ឯកទេស​កម្ចាត់​មុន ធ្វើ​ឱ្យ​ស្បែក​ម៉ត់​រលោង កម្ចាត់​ជាតិ​ខ្លាញ់ ការ​ពារ​ការរលាក ព្យាបាល​បញ្ហា​ស្នាម​ជ្រីវជ្រួញ។ សូម​អាន​នូវ​អត្ថបទ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ដើម្បី​ស្វែង​យល់​ពី​គន្លឹះ​មួយនេះ​ឱ្យកាន់​តែច្បាស់។...

3 weeks ago

នៅក្នុង​ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អ្នក​អំពី​គន្លឹះ​មួយ​ប្រភេទ​ដែលមាន​២ដំណាក់​កាល សម្រាប់​អ្នកដែល​មាន​បំណងចង់​សម្រក​ទម្ងង់​ក្នុង​ពេល​ខ្លី​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ប្រសិទ្ធភាព។ ហើយ​ការ​សម្រក​ទម្ងន់​មួយនេះ​នឹង​ផ្តល់​លទ្ធផល​ឱ្យ​អ្នក​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ស្រក​អស់​រហូត​ដល់​៧គីឡូ​ក្រាម។...

3 weeks ago

សក់ស្ងួត បែកចុង បញ្ហា​សក់​មិន​លូតលាស់ នឹង​ត្រូវ​បាន​ព្យាបាល​ឱ្យ​ស្រស់​ស្អាត​សារ​ជាថ្មី ជាមួយនឹង​រូបមន្ត​ថ្មី​នៃផ្លែល្ហុង​ទុំ។ វា​ជួយ​ឱ្យ​សក់​របស់​អ្នក​មាន​ទម្ងន់ ត្រង់​ស្អាត​ភ្លឺរលោង ជាពិសេស​នៅ​ពេល​ដែល​វា​បាន​បន្ថែម​គ្រឿងផ្សំ​ជាមួយនឹង ខ្ទិះដូង​ព្រមទាំង​ទឹកឃ្មុំ​ជួយ​ផ្តល់​កំណើន​ដល់​ការ​លូតលាស់​របស់​សក់។ សូម​សាកល្បង​អនុវត្តន៍​វា​ទាំង​អស់​គ្នា​ដើម្បី​សក់​ស្អាត ទន់​និង​ភ្លឺរលោង។...

3 weeks ago

អាហារ​ដែលយើង​ញ៉ាំ​គឺសុទ្ធ​តែ​បាន​ឆ្លង​កាត់​អណ្តាត​ជា​អ្នក​ភ្លក់​រសជាតិ ដូចនេះ​ហើយ​អណ្តាត​របស់​អ្នក​ងាយ​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​រសជាតិ​ទាំងនោះ ហើយ​ពេល​ខ្លះ​អណ្តាត​របស់​អ្នក​ក៏​អាច​នឹង​រលាក​បាន​​ដែរ​ប្រសិន​បើ​អ្នក​បាន​ញ៉ាំ​អាហារ​ដែលក្តៅ។ ក៏ប៉ុន្តែ​មាន​អ្នក​មួយចំនួន​តែង​មាន​អារម្មណ៍​ថា​ក្រហាយ​លើអណ្តាត​គ្រប់​ពេល​ដោយគ្មាន​ហេតុផល ហើយនេះ​គឺជា​អាការៈ​មួយដែល​គេតែង​តែហៅថា ជម្ងឺ​រលាក​អណ្តាត។ ក៏ប៉ុន្តែ​បញ្ហា​រលាក​មួយនេះ​នឹង​ត្រូវ​បាន​កាត់​បន្ថយការ​ឈឺចាប់ ព្រម​ទាំង​អាច​ព្យាបាល​បាន​ជាមួយ​នឹង​ឱសថ​ក្នុង​ផ្ទះ​ទាំងនេះ ហើយ​ជា​ពិសេស​នោះ​ប្រសិន​បើ​អ្នក​រង​នូវ​ការ​​រលាកពី​ការ​ញ៉ាំអាហារ​​អ្វីមួយ ភ្លាមៗ​នោះ​អ្នក​ក៏អាច​បំបាត់​ការ​ឈឺចាប់ជាមួយនឹង​គ្រឿងផ្សំ​ទាំងនេះ​បាន​ផងដែរ។...

  • ABee Milk
  • Home of Fashion
  • 25% off
  • Loading...