សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ
1 year ago

ដើម្បី​ដោះ​ស្រាយ​បញ្ហា​មុន​នៅ​លើ​ផ្ទៃ​មុខ​មាន​តែ​តម​អាហារ​មួយ​ចំនួន ទើប​មិន​ធ្វើ​ឲ្យ​អ្នក​កើត​មុន​និង​ស្បែក​ស្រស់​ស្អាត។ សរុប​មក​វិញ ​អាហារ​ខ្លះ​ដែល​អ្នក​បរិភាគ​ចូល​ទៅ​ គឺអាច​ជះ​ឥទ្ធិពល​​មិន​ល្អ​ចេញ​មក​ខាង​ក្រៅ​មក​វិញ។ ប៉ុន្តែ​ការ​តម​អាហារ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ដើម្បី​លប់​បំបាត់​ស្នាម​ជាំ​ដោយ​សារ​កំដៅ​ថ្ងៃ លុះ​ត្រា​តែ​អ្នក​ធ្វើការ​សាក​ល្បង​ប្រើ​ប្រាស់​អាហារ ៧ ប្រភេទ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ នឹង​មាន​ភាព​ស្រស់ថ្លានិង​ភ្លឺរ​លោង។...

1 year ago

រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ផ្នែក​មាន​ភាព​ខ្វះ​ខាត ដែល​ត្រូវ​ការ​បំពេញ​បន្ថែម​ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត។ ជា​ពិសេស​ម្រាប់​នារីៗ​ដែល​ចូល​ចិត្ត​ស្លៀក​ខ្លី ប្រសិន​បើមាន​ភ្លៅ​ធំ​ពេក​ក៏​ស្លៀក​មិន​សម​ដែរ លុះ​ត្រា​តែ​អ្នក​ចេះ​វិធី​ហាត់​ប្រាណ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ភ្លៅ​ ឲ្យ​បាន​ច្រើន ទើប​អាច​ធ្វើឲ្យ​ភ្លៅ​របស់​អ្នក​មាន​រាង​ស្រលូន​ស្អាតគួរ​​ឲ្យ​ស្រឡាញ់។ ខាង​​ក្រោម​​នេះ​​គឺ​ជា​របៀប​ហាត់ ៧ ចំណុច​ដែល​ធ្វើ​ឲ្យ​ភ្លៅ​របស់​អ្នក​ស្រក់​ទម្ងន់​មាន​រាង​តូច​ស្រលូន។...

1 year ago

ការ​ថែ​រក្សា​សម្រស់​ឲ្យ​ស្អាត​​តាមបែប​ធម្ម​ជាតិ​មាន​ការ​លំបាក​បន្តិច ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន និង​ការ​ព្យាយាម​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ។ ក្មេង​ស្រី​មួយ​ចំនួន​គិត​ថា​ការ Make up ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ស្រស់​ស្អាត ប៉ុន្តែ​ការ​គិត​បែប​នេះ​ខុស​ហើយ ចំពោះ​ការ Make up អាច​ជួយ​​​ឲ្យ​ស្រស់​ស្អាត​តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​មាន​​ភាព​​ស្រស់​​ស្អាត​​​​ដោយ​មិន​ចាំបាច់​ពឹង​ ផ្អែក​ទៅ​លើ​ការ​ Make ​up វិញ​គឺ​ប្រសើរ​ជាង។ ...

1 year ago

របប​អាហារ​ដែល​មាន​ជីវជាតិ ​និងការ​ធ្វើ​លំហាត់​ប្រាណ​បាន​ទៀង​ទាត់ ជួយ​ឲ្យ​អ្នក​ឈាន​ដល់​គោល​ដៅ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ជោគ​ជ័យ។ ​ប៉ុន្តែ​នៅត្រង់​ចំណុច​ជុំវិញ​ក្បាល​ពោះ​ពុំ​ទាន់​​ស្រក​ជាតិ​ខ្លាញ់​អស់​នៅ​ ឡើយ លុះ​ត្រា​តែ​អ្នក​ព្យាយាម​ហាត់​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​បី​យ៉ាង​ដែល​អាច​ឲ្យ​អ្នក​អនុវត្ត​រៀង​ រាល់​សប្តាសហ៍​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​នៅ​ជុំវិញ​ក្បាល​ពោះ​របស់​អ្នកចេញ។ ១. នៅពេលបរិភោគ ធ្វើការ​កំណត់​ការ​តម​របប​អាហារ ​និងការ​បន្ទោរ​បង់ឲ្យ​បាន​ទៀង​ទាត់។ ​ក្បាល​ពោះ​របស់​អ្នក​ប្រហែល​ជា​មិន​ត្រូវ​បង្ក​ឡើង​ដោយ​ជាតិ​ខ្លាញ់​នោះ​ទេ ប៉ុន្តែ​អាច​បណ្តោល​មកពី​ខ្យល់​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​លោក​អ្នក។ ​ប្រសិន​បើអ្នក​មិនបាន​ទទួល​ទាន​ជាតិ​សរសៃ​ឲ្យបាន​គ្រប់​គ្រាន់ទេ ​(តម្រូវ​ការ​ចាប់ពី ​២៥ ​ទៅ ៣០ ​ក្រាម​ក្នុង​មួយ​ថ្ងៃ)​ អាច​ទល់​លាមក ​ដែល​បណ្តោល​ឲ្យហើម​ពោះ។ ​ដូច្នេះ​ហើយ​ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ ​ឬអាហារ​ដែល​ផលិត​ឧស្ម័ន​ច្រើន​ដូចជា ​ខាត់ណា​ពណ៌​បៃតង ​ផ្លែប៉ោម ​ឬសណ្តែក ​ក៏អាច​ធ្វើឲ្យ​ក្បាលពោះ​របស់អ្នក​ស្រក​បានដែរ។ ==================== ២. ហាត់​ប្រាណ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ​និងធ្វើ​ឲ្យ​បេះដូង​មាន​សុខភាពល្អ ការហាត់​ប្រាណ​ អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ធ្វើឲ្យ​បេះដូង​មាន​សុខភាព​កាន់តែ​ប្រសើរ។ ​ប្រសិន​បើអ្នក​ធ្វើការ​ហាត់​ប្រាណ​ដោយរត់ ​ជិះកង់ ​ឬហែល​ទឹក​ចាប់ពី ​១០ ទៅ​ ៦០ នាទី ​អ្នកនឹង​មើល​ឃើញ​ពីល្បឿន​នៃការ​ស្រក​ទម្ងន់​យ៉ាង​លឿន។ ​ដូច្នេះ​ហើយ ​ដើម្បី​ធ្វើការ​សាក​ល្បង​ក្នុងការ​ហាត់​ប្រាណ​ជាលើក​ដំបូង​ អ្នកគួរ​តែ​ចំណាយ​ពេល ​១០នាទី​ ជារៀង​រាល់ថ្ងៃ។ ៣. បញ្ចេញកំលាំងខ្លាំងនៅពេលហាត់ប្រាណ មុនដំបូង​ហាក់​បីដូច​ជា​លំបាក់​បន្តិច ​ប៉ុន្តែ​អ្នក​អាច​កំណត់​គោលដៅ​ឲ្យជាក់​លាក់​មួយ​នៅត្រង់​សាច់​ដុំពោះ ​ព្រោះនេះ​ជា​ចំណុច​ស្នូល​ដែលអ្នក​ត្រូវ​កំចាត់។ ​ក្នុងការ​ហាត់​ប្រាណ​អ្នក​អាច​ប្រើ​ឧបករណ៍ ​ឬក៏​ប្រើវិធី​សាស្ត្រ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ក្បាល​ពោះ​ មាន​ចលនា​ខ្លាំង​ ធ្វើ​បែបនេះ​ជាតិ​ខ្លាញ់​នៅក្នុង​ក្បាល​ពោះ​របស់​អ្នក​ឆាប់​រលាយ​អស់៕ ...

1 year ago

យើង​សង្ឃឹម​ថា ​មនុស្ស​គ្រប់គ្នា​ផ្លាស់​ប្តូរ​ខោក្នុង​ឲ្យបាន​ជារៀង​រាល់ថ្ងៃ។ ​ការ​សម្អាត​ខោក្នុង​ ជារឿង​មួយ​សំខាន់​បំផុត ​ព្រោះ​អ្នក​បាន​ធ្វើ​ការងារ​បែក​ញើស​ពេញ​មួយ​ថ្ងៃ។ ​ដោយ​សារ​យើង​រស់នៅ​ក្នុង​ពិភព​លោក​ពិត​ ទើប​យើង​ដឹងថា ​មាន​ច្រើន​លើក​ច្រើន​សារ​ណាស់ ​ដែល​មនុស្ស​យើង​ធ្លាប់​ស្លៀក​ខោក្នុង​ដដែលៗ។​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ខ្លួនឯង ​យ៉ាង​ហោច​ណាស់​ក៏ធ្លាប់​ម្តង​ដែរ ​ដែល​រឿងនេះ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា។...

1 year ago

អាហារ​​ពេល​ព្រឹក ​ជាអាហារប្រចាំថ្ងៃ​​ដ៏​សំខាន់​បំផុត ជា​ពិសេស​ស​ម្រាប់​អ្នក​​ដែល​​ចង់​បញ្ចុះ​ទម្ងន់​​ធ្វើ​ឲ្យ​​រាង​ស្អាត​។ មិន​តែ​ប៉ុបណ្ណោះ​​ការ​ញ៉ាំ​អាហារ​​ពេល​ព្រឹក​​ជួយ​ឲ្យ​ប្រព័ន្ធ​​រំលាយ​​របស់​​ អ្នក​ដំណើរ​ការ​​បានល្អ និង​ដុត​​​បំផ្លាញ់​កាឡូរី​កាន់​​តែ​ច្រើន​ពេញ​​មួយ​ថ្ងៃ។ ...

1 year ago

តើអ្នកដឹងពីអព្ភូតហេតុនៃការអភិវឌ្ឍន៍របស់ទារក​នៅក្នុង​ផ្ទៃម្តាយ​ដែរឬទេ? វីដេអូដ៏មួយ​នេះ នឹង​បង្ហាញ​ពីជីវិត​ដ៏អស្ចារ្យ​របស់ទារក​ដែលកំពុងតែ​រើកចម្រើន​តាំងពីខែ​ដំបូង រហូត​ដល់​ពេល​កើតមក។ ដូច្នេះចង់​ដឹងច្បាស់ សូមទស្សនាវីដេអូ​ខាងក្រោម​​ទាំងអស់គ្នា៖ ...