សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

បើ​ឃើញ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដុំគីស​ដៃស្បូន​ទាំងនេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម

  • 10 months ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

គីស​ដៃស្បូន ជា​ជំងឺ​មួយ​ច្រើន​កើត​លើ​ស្ត្រី​ស្ទើតែ​គ្រប់រូប​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត។ តាម​ធម្មតា ជំងឺ​នេះ​ច្រើន​កើត​លើ​ស្ត្រី​ធ្លាប់​សម្រាល​កូន​រួច។

បើ​ឃើញ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដុំគីស​ដៃស្បូន​ទាំងនេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម

1. ហើម​ឆ្អល់​ពោះ

បើ​ទោះបី​ជា​គីស​ដៃស្បូន​នេះ​ស្លូត​ក៏​ពិត​មែន តែ​វា​អាច​នាំ​ទៅរក​ជំងឺ​មហារីក។ បញ្ហា​មួយ​គឺ​ថា គីស​ដៃស្បូន​នេះ​មិន​បង្ហាញ​រោគសញ្ញា​ដំបូង​ទេ វា​ធ្វើឱ្យ​ស្ត្រី​ពិបាក​នឹង​ដឹង ហើយ​ព្យាបាល​វា​បាន​ទាន់​ពេល​វេលា។ ដូចនេះ​អ្នក​គួរ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​សញ្ញា និង​អាការៈ​បើ​ទោះជា​តូចតាច​ក៏ដោយ។

បើ​ឃើញ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដុំគីស​ដៃស្បូន​ទាំងនេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម

1. ហើម​ឆ្អល់​ពោះ

គីស​ដៃស្បូន​នេះ​នឹង​ធ្វើឱ្យ​អ្នក​ហើម​ពោះ​តិចតួច ពិសេស​ពោះ​ក្រោម រួមទាំង​ឈឺចាប់​ក្នុង​ពោះ។ អាស្រ័យ​តាម​កាលៈទេសៈ អាការៈ​អាច​ស្រាល ឬ​ធ្ងន់ធ្ងរ។

2. ពិបាក​នោម ឬ​នោម​ញឹក

ជំងឺ​គីស​ក្នុង​ដៃស្បូន​នេះ​ធ្វើឱ្យ​ស្ត្រី​ពិបាក​នោម​ទាំង​ឈឺចាប់។ វា​ក៏​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ប្លោកនោម តម្រូវ​ឱ្យ​ស្ត្រី​នោម​ច្រើន។

3. ឈឺ​ត្រគាក​ក្នុង​អំឡុងពេល​មក​រដូវ

គល់​រោម​មិន​ព្រម​បែក ហើយ​ពង​បង្ក​កំណើត​មិន​ព្រម​ធ្លាក់​ក្នុង​ពេល​មក​រដូវ​ដែល​បណ្តាល​ឱ្យ​កើត​ជា​ដុំគីស។ វា​អាច​ធ្វើឱ្យ​ស្ត្រី​ឈឺចាប់​ត្រគាក​ធ្ងន់ធ្ងរ។

4. ចង់​ក្អួត និង​ក្អួត​ចង្អោរ

បើ​ឃើញ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដុំគីស​ដៃស្បូន​ទាំងនេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម

1. ហើម​ឆ្អល់​ពោះ

គីស​ដៃស្បូន​អាច​បែក​ដោយ​ខ្លួន​វា​ក្នុង​ករណី​ដុំ​សាច់​ស្លូត។ ពេល​ដុំគីស​ផ្ទុះ ស្ត្រី​នឹង​កើត​អាការៈ​ចង់​ក្អួត និង​ក្អួតចង្អោរ។ ករណី​នេះ​ស្ត្រី​ត្រូវ​ទៅ​ពេទ្យ​ភ្លាម ព្រោះ​វា​អាច​ងាយ​នឹង​ឆ្លង​មេរោគ។

5. ឡើង​គីឡូ

អាការៈ​ឈឺ​ពោះ​ហើម​ពោះ​របស់​ស្ត្រី​កើត​ដុំគីស​ច្រើន​តែ​ឡើង​ទម្ងន់​ក្នុង​រយៈពេល​ខ្លី។

6. ពោះវៀន​មាន​បញ្ហា

ទម្ងន់​នៃ​ដុំគីស​ក៏​ប៉ះពាល់​ដល់​ពោះវៀន ធ្វើឱ្យ​ស្ត្រី​ពិបាក​បត់ជើង​ធំ។

បើ​ឃើញ​សញ្ញា​ដំបូង​នៃ​ជំងឺ​ដុំគីស​ដៃស្បូន​ទាំងនេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម

1. ហើម​ឆ្អល់​ពោះ

7. ចុក​ឆ្អល់​ក្តៅ​ចុងដង្ហើម

បើ​ទោះជា​ញ៉ាំ​តិច​ក៏ដោយ ក៏​ស្ត្រី​តែងតែ​មាន​អារម្មណ៍​ឆ្អែត។ នេះ​ដោយសារ​តែ​សម្ពាធ​របស់​គីស​ដៃស្បូន ដែល​ធ្វើឱ្យ​ស្ត្រី​មាន​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ។

8. ឈឺ​ចង្កេះ

គីស​ដៃស្បូន​នឹង​ដាក់​សម្ពាធ​ទៅលើ​ចង្កេះ។ ដូចនេះ​ស្ត្រី​មួយចំនួន​នឹង​ឈឺចាប់​ត្រង់​កន្លែង​នេះ ឬ​ពេលខ្លះ​ឈឺចាប់​ត្រង់​ភ្លៅ។ នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​គីស​ដៃស្បូន៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...