សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ព្យាបាល​អាចម៌រុយ ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ប៉ុណ្ណោះ

  • 2 months ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ចេញ​អាចម៌រុយ​លើ​ស្បែកមុខ​ដោយសារ​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ​ទាំង​ធាតុកខ្វក់ ជាតិ​ខ្លាញ់ និង​មុន។ ដូចនេះ​ដើម្បី​ថែ​ស្បែកមុខ​អ្នក​ឱ្យ​បាន​ស្អាត​គ្មាន​អាចម៌រុយ ដំបូង និង​សំខាន់​បំផុត​គឺ​រក្សា​ការលាង​សម្អាត​ស្បែក​បាន​ជ្រៅ។

តាម​ធម្មតា​នៅពេល​យើង​លាង​សម្អាត​ផ្ទៃមុខ​តែងតែ​ផ្សើម​ស្បែក រួច​ប្រើ​ហ្វូម​ម៉ាស្សា ហើយ​ចុងក្រោយ​លាង​ជម្រះ​នឹង​ទឹកស្អាត។ វិធី​លាង​សម្អាត​ផ្ទៃមុខ​បុរាណ​នេះ​មិន​ខុស​ទេ តែ​ជំហ៊ាន​សំខាន់​ការប្រើ​កន្សែង​ជូត​មុខ​ដើម្បី​ជម្រះ​កោសិកា​ស្បែក​ងាប់ និង​អាចម៌រុយ។ វិធី​នេះ​សាមញ្ញបំផុត​តែ​មនុស្ស​គ្រប់រូប​តែងតែ​មើល​រំលង។

ព្យាបាល​អាចម៌រុយ ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ប៉ុណ្ណោះ

*គ្រឿងផ្សំ

  • ហ្វូម
  • ទឹកក្តៅអ៊ុនៗ 1ចាន
  • អំបិល 1ស្លាបព្រាបាយ
  • កន្សែង​ពោះគោ​ទន់
  • កន្សែង​ពោះគោ​ធំ​មួយ​សម្រាប់​ប្រើ​ពេល​សូណា
ព្យាបាល​អាចម៌រុយ ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ប៉ុណ្ណោះ

*ការណែនាំ

  1. ដំបូង​ប្រើ​ហ្វូម​លាប​លើ​ផ្ទៃមុខ ម៉ាស្សា​ថ្នមៗ​រយៈពេល 2នាទី លាង​សម្អាត​ចេញ​នឹង​ទឹកត្រជាក់។ ចាក់​អំបិល​ចូល​ទៅក្នុង​ចាន​ទឹកក្តៅ រួច​យក​ស្លាបព្រា​កូរ​ឱ្យ​រលាយ ហើយ​យក​កន្សែង​គ្រប​ក្បាល និង​ឱន​ក្បាល​ស្ទីម​ពីលើ​ចាន​ទឹកក្តៅ​នេះ
  2. ក្រោយ​រយៈពេល 5-7នាទី​រន្ធញើស​នឹង​បើក​ធំ រង់ចាំ​ប្រហែល 1នាទី​ចាប់ផ្តើម​យក​កន្សែង​ទន់​ជ្រលក់​ក្នុង​ទឹកក្តៅ។ សូក​ចុង​ម្រាមដៃ​ចូល​ក្នុង​កន្សែង ហើយ​ជូត​មុខ​ជា​ចលនា​រង្វង់​ចាប់ពី​ថ្ងាស​ដល់​ថ្ពាល់។
  3. បន្ទាប់ពី​លាង​សម្អាត​មុខ​នឹង​ទឹកត្រជាក់​រួច យក​ទឹកកក​ជូត​ញី​ស្បែក​មុខ​ដើម្បី​បិទ​រន្ធញើស​វិញ៕
ព្យាបាល​អាចម៌រុយ ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ប៉ុណ្ណោះ
សូក​ចុង​ម្រាមដៃ​ចូល​ក្នុង​កន្សែង ហើយ​ជូត​មុខ​ជា​ចលនា​រង្វង់​ចាប់ពី​ថ្ងាស​ដល់​ថ្ពាល់
ព្យាបាល​អាចម៌រុយ ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ប៉ុណ្ណោះ
ប្រើវិធីខាងលើជាប្រចាំស្បែកមុខអ្នកនឹងសម៉ត់រលោង

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ