សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

  • 2 months ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ក្រៅពី​មើល​ថែ​ខ្លួនឯង​ឱ្យ​បាន​ល្អ តែ​ស្ត្រី​ក៏​គួរ​យកចិត្តទុកដាក់​លើ​របបអាហារ​ប្រចាំថ្ងៃ​ផងដែរ។ សុខភាព​ម្តាយ​ជា​បរិស្ថាន​សម្រាប់​ការលូតលាស់​របស់​គភ៌។ ដូចនេះ​បើសិន​អ្នក​មិន​ដឹង​ថា​ត្រូវ​ញ៉ាំ​អាហារ​អ្វី​ឱ្យ​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន ខាងក្រោម​នេះ​នឹង​មាន​បង្ហាញ។

ប៉េងប៉ោះ

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

វា​សម្បូរ​ទៅដោយ​វីតាមីន សារធាតុខនិជ កាល់ស្យូម និង​ផូស្វ័រ​ដែល​អាច​ជួយ​ឱ្យ​ឆ្អឹង​ម្តាយ និង​កូន​រឹងមាំ ស្បែក​ក៏​ស្អាត​ម៉ត់​រលោង។ ញ៉ាំ​ប៉េងប៉ោះ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ជួយ​ព្យាបាល​ម្តាយ​ពី​បញ្ហា​ខ្សោយ​ភ្នែក​ស្រវាំងភ្នែក​បាន​ឆាប់រហ័ស។

ល្ហុង

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

ស្ត្រី​មាន​គភ៌​គួរ​ទទួលទាន​ល្ហុង​ឱ្យ​បាន​ច្រើន ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន C ប៊ែតា-ការ៉ូតែន វីតាមីន A, B និង​កាល់ស្យូម...ជួយ​ឱ្យ​ឆ្អឹង​មាំមួន និង​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ភ្នែក។

ស្វាយទុំ

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

ស្វាយទុំ​សំខាន់​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ វា​សម្បូរ​ទៅដោយ​ផូស្វ័រ កាល់ស្យូម...ជា​សារធាតុ​ដែល​ជួយ​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​ទាំង​ម្តាយ និង​កូន។ មិន​តែប៉ុណ្ណោះ វត្តមាន​វីតាមីន C ក្នុង​ស្វាយទុំ​នឹង​ជួយ​ជម្រុញ​កោសិកា​ភាពស៊ាំ ការពារ​ពី​ជំងឺ​ផ្តាសាយ និង​ធ្វើឱ្យ​ភ្នែក​ទារក​ភ្លឺ​តាំងពី​ក្នុង​ពោះ។

ក្រូច/ក្រូចឃ្វិច

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​ស្ត្រី​អាច​ទទួលទាន​ក្រូច​ឱ្យ​បាន​ច្រើន ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន C ជាតិសរសៃ។ លើស​ពីនេះ​វា​ជួយ​សម្រួលដល់​ប្រព័ន្ធ​បញ្ចេញចោល និង​ជួយ​ការពារ​ទារក​ពី​ពិការភាព​តាំងពី​កំណើត ព្រោះ​វា​សម្បូរ​អាស៊ីតហ្វូឡិច។

ចេក

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

ជា​ថ្នាំបញ្ចុះ​ដ៏ពូកែ ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​បាន​ល្អ និង​ធ្វើឱ្យ​ម្តាយ​គេចផុត​ពី​អារម្មណ៍​តានតឹង​ក្រោយ​ឆ្លងទន្លេ​រួច។

ផ្លែប៉ោម

បើ​ចង់​បាន​សាច់​ស្អាត​ទាំង​ម្តាយ និង​កូន​កុំភ្លេច​ឱ្យ​សោះ​ផ្លែឈើ៦មុខ​នេះ​អាច​ជួយ​បាន

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ផ្លែប៉ោម​យ៉ាងហោចណាស់​ឱ្យ​បាន 3ក្នុង​មួយ​សប្តាហ៍។ វា​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ជាតិ​កូឡេស្តេរ៉ុល​ទាប​អាច​ជួយ​ម្តាយ​ទប់ទល់​នឹង​ការឡើង​ជាតិស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាពបំផុត៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ