សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!

  • 2 months ago
  • Roth

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

សក់​ជ្រុះ​ច្រើន បើ​ច្រើនជាង 50សរសៃ​ក្នុង​មួយ​ថ្ងៃ​ក្រោយ​រយៈពេល​ត្រឹមតែ 2ឆ្នាំ​អ្នក​នឹង​ទំពែក​ក្បាល។ បញ្ហា​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​សម្រស់​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ដូចជា ខ្វះ​សារធាតុ ស្ត្រេស ជំងឺ​ទីរ៉ូអ៊ីត អតុល្យភាព​អរម៉ូន...ដូចនេះ​អ្នក​គួរ​អនុវត្ត​តាម​រូបមន្ត​ងាយៗ​ខាងក្រោម៖

សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!

*គ្រឿងផ្សំ

  • គល់ស្លឹកគ្រៃ 3ដើម
  • ជីនាងវង 1បាច់
  • ក្រូចឆ្មា 1ផ្លែ
សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!

*ការណែនាំ

  1. លាង​សម្អាត​ធាតុផ្សំ​ទាំងអស់ រួច​វៃ​គល់ស្លឹកគ្រៃ និង​ជីនាងវង​ឱ្យ​បែក
  2. ដាក់​គល់ស្លឹកគ្រៃ​ស្ងោរ​ក្នុង​ទឹក 2លីត្រ​បន្ទាប់មក​បង់​ជីនាងវង​ចូល
  3. បន្ថយ​ភ្លើង និង​រម្ងាស់​គល់ស្លឹកគ្រៃ​ថែម 5នាទី​ទៀត ដាក់​ឆ្នាំង​ចុះ​សឹម​ច្របាច់​ទឹកក្រូចឆ្មា និង​ដាក់​សម្បក​ចូល
សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!
រូបភាព៖ គល់ស្លឹកគ្រៃ
សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!
រូបភាព៖ ជីនាងវង

*វិធី​ប្រើ

  1. ដំបូង​អ្នក​ត្រូវ​ប្រើ​ទឹកក្តៅអ៊ុនៗ​លាង​សម្អាត​ជាតិខ្លាញ់ ធាតុកខ្វក់​លើ​សក់ បន្ទាប់មក​យក​ទឹក​គល់ស្លឹកគ្រៃ​ខាងលើ​មក​ស្រោច​ម៉ាស្សា​លើ​សក់ក្បាល​អ្នក 3-4ដង
  2. រង់ចាំ​រយៈពេល 10នាទី​ដើម្បី​ឱ្យ​សារធាតុចិញ្ចឹម​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​សរសៃសក់។ អ្នក​អាច​លាងសម្អាត​នឹង​ទឹក។

*ចំណាំ

ពេល​កក់សក់​រួច​ត្រូវ​រង់ចាំ​ឱ្យ​វា​ស្ងួតឯង ហាម​ប្រើ​ក្រាស់​សិត ព្រោះ​សក់​រមួល​ងាយ​បាក់។ ប្រើ​វិធី​នេះ​ឱ្យ​បាន 2ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​កាត់បន្ថយ​ប្រើ​សាប៊ូ​កក់សក់ អប់​សក់ និង​ក្រែម។ ក្រោយ​សប្តាហ៍​ទី១ អ្នក​នឹង​ឃើញ​សក់​ភ្លឺ​រលោង ហើយ​វែង​ស្អាត៕

សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន!!!

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ