សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ផ្ទៃមុខ​អ្នក​នឹង​ឆាប់​ស​ម៉ត់​រលោង​ក្មេង​ខ្ចី​លឿន​រហ័ស​ដោយសារ​រូបមន្ត ២នេះ!!

  • 2 weeks ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

បើសិន​អ្នក​ចង់​កម្ចាត់​បញ្ហា​ស្បែក​មុខ​ជ្រីវជ្រួញ តែ​មិន​ចង់​ចំណាយ​លុយ​ច្រើន​លើ​ផលិតផល​ថ្លៃ សូម​កុំ​មើល​រំលង​ខ្ទឹមស។ វត្តមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​មេរោគ​ក្នុង​ខ្ទឹមស​នឹង​ជួយ​កាត់បន្ថយ​ដំណើរ​ភាពចាស់ បង្កើន​ជាតិសំណើម​ធ្វើឱ្យ​ស្បែក​ទន់​ម៉ត់​រលោង។ ដូច្នេះ​ប្រើ​ខ្ទឹមស​ផ្សំ​ជាមួយ​ទឹកដោះគោជូរ ទឹកឃ្មុំ ឬ​ប្រេងអូលីវ​ដើម្បី​ឱ្យ​ស្បែក​មុខ​អ្នក​ស្រស់​ស្អាត​បាន​ឆាប់រហ័ស។

ផ្ទៃមុខ​អ្នក​នឹង​ឆាប់​ស​ម៉ត់​រលោង​ក្មេង​ខ្ចី​លឿន​រហ័ស​ដោយសារ​រូបមន្ត ២នេះ!!

រូបមន្ត​ទី1 ខ្ទឹមស + យ៉ាអួ + ទឹកឃ្មុំ

*គ្រឿងផ្សំ

  • ខ្ទឹមស 2ក្លែប
  • ទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ
  • ទឹកដោះគោជូរ 1ស្លាបព្រាកាហ្វេ

*ការណែនាំ

ដាក់​ខ្ទឹមស​ក្រឡុក​ឱ្យ​ម៉ត់ ហើយ​ចាក់​ចូល​ក្នុង​ចាន បន្ទាប់មក​ដាក់​ទឹកឃ្មុំ និង​ទឹកដោះគោជូរ​ចូល​ច្របល់​ឱ្យ​សព្វ។ ដំបូង​លាង​សម្អាត​ផ្ទៃមុខ​អ្នក​ឱ្យ​ស្អាត​ជាមួយ​ទឹកក្តៅអ៊ុនៗ​ដើម្បី​កម្ចាត់​ធាតុកខ្វក់ ជាតិ​ខ្លាញ់ និង​ពង្រីក​រន្ធញើស​ដើម្បី​ឱ្យ​ស្បែក​ងាយ​ស្រូប​យក​សារធាតុចិញ្ចឹម។

យក​ល្បាយ​ខាងលើ​មក​លាប​លើ​មុខ ម៉ាស្សា​ត្រង់​កន្លែង​ស្បែក​ជ្រីវជ្រួញ​ដូចជា ភ្នែក ថ្ងាស។ លាង​សម្អាត​ស្បែក​ចេញ​នឹង​ទឹកត្រជាក់​ក្រោយ​រយៈពេល ១៥នាទី។ ប្រើ​រូបមន្ត​នេះ​ឱ្យ​បាន 2ដង​ក្នុង​មួយ​សប្តាហ៍។

ផ្ទៃមុខ​អ្នក​នឹង​ឆាប់​ស​ម៉ត់​រលោង​ក្មេង​ខ្ចី​លឿន​រហ័ស​ដោយសារ​រូបមន្ត ២នេះ!!

រូបមន្ត​ទី2 ខ្ទឹមស ទឹកឃ្មុំ និង​ប្រេងអូលីវ

*ធាតុផ្សំ

  • ខ្ទឹមស 2ក្លែប
  • ទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ 1ស្លាបព្រាកាហ្វេ

*ការណែនាំ

ធ្វើ​ដូច​រូបមន្ត​ខាងលើ​ដែរ ក្រោយ​ពេល​កិន​ខ្ទឹមស​រួច​លាយ​វា​ជាមួយ​ប្រេងអូលីវ និង​ទឹកឃ្មុំ។ អ្នក​អាច​រក្សា​វា​ទុក​ក្នុង​ក្រឡកែវ ហើយ​ក្លាសេ​ក្នុង​ទូរទឹកកក​បាន។

អនុវត្ត​វិធី​នេះ​ឱ្យ​បាន ២-៣ដង​ក្នុង​មួយ​សប្តាហ៍ ស្បែកមុខ​អ្នក​នឹង​ស​ភ្លឺថ្លា​ម៉ត់​រលោង។

*ប្រយ័ត្ន

ដោយសារ​ខ្ទឹមស​មាន​ជាតិអាស៊ីត​ខ្លាំង​ពេល​លាប​លើ​ស្បែក ដូចនេះ​កុំ​ទុក​យូរ​ពេក​ព្រោះ​វា​នឹង​ធ្វើឱ្យ​រលាក​ស្បែកមុខ៕

ផ្ទៃមុខ​អ្នក​នឹង​ឆាប់​ស​ម៉ត់​រលោង​ក្មេង​ខ្ចី​លឿន​រហ័ស​ដោយសារ​រូបមន្ត ២នេះ!!

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ