សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

អ្នកណាៗ​ក៏​មិន​ដឹង​ដែរ​ថា សម្បក​ចេក​អាច​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​រហ័ស​ដល់​ម្លឹង!

  • 2 weeks ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

សម្បក​ចេក​អាច​ជួយ​ពង្រឹង​ចង្កេះ​អ្នក​ឱ្យ​ស្លីម ដូចនេះ​សូម​រក្សាទុក​កុំ​បោះ​វា​ចោល​ទៀត។ សម្បកចេកសម្បូរទៅដោយសារធាតុចិញ្ចឹម​ច្រើន ហើយ​ចេក​ត្រូវបាន​គេ​ទទួលទាន​ពេញ​ពិភពលោក។ ញ៉ាំ​សម្បក​ចេក​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ និង​ជា​វិធី​ដ៏អស្ចារ្យ​ដែល​អ្នក​ត្រូវ​ដឹង។

អ្នកណាៗ​ក៏​មិន​ដឹង​ដែរ​ថា សម្បក​ចេក​អាច​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​រហ័ស​ដល់​ម្លឹង!
  • សម្បក​ចេក​ផ្តល់​ជាតិ​សរសៃ ១២%ក្នុង​មួយ​ថ្ងៃ ជួយ​បង្កើន​ការរំលាយ​អាហារ និង​ប្រឆាំង​ទឹកនោមផ្អែម
  • ផ្តល់​វីតាមីន C ១៧% ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ
  • វីតាមីន B6 ២០% បំប្លែង​អាហារ​ទៅជា​ថាមពល
  • ប៉ូតាស្យូម ១២% ដើរ​តួនាទី​សំខាន់​ក្នុង​ការពង្រឹង​ជាលិកា កោសិកា និង​សរីរាង្គ​ក្នុង​ខ្លួន។
  • ម៉ាញ៉េស្យូម ៨% ផ្តល់​ថាមពល និង​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម
អ្នកណាៗ​ក៏​មិន​ដឹង​ដែរ​ថា សម្បក​ចេក​អាច​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​រហ័ស​ដល់​ម្លឹង!

តើ​គួរ​ញ៉ាំ​សម្បក​ចេក​ខ្ចី ឬ​ចេក​ទុំ?

បើសិន​អ្នក​ចង់​សម្រក​គីឡូ ចង់​បាន​ចង្កេះ​ស្លីម ក្បាលពោះ​រាបស្មើ មាន​តែ​ចេក​ខ្ចី​ទេ​ជា​ជម្រើស​ដ៏​ល្អបំផុត។ សម្បក​ចេក​ខ្ចី​ផ្ទុក​ជាតិ​ប្រូបាយអូទិច​ច្រើន​អាច​បង្កើន​សុខភាព​ពោះវៀន និង​បញ្ចេញ​អរម៉ូន​ដូប៉ាមីន សេរ៉ូតូនីន​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ ការពារ​អារម្មណ៍​ពី​ភាពស្រេកឃ្លាន។

អ្នក​អាច​កាត់​ចុង​សម្បក​ចេក​ចោល ហើយ​ដាក់​វា​ឆុង​ជាមួយ​តែ ឬ​ក៏​ចៀន។ ត្រូវ​ចាំ​ថា ចេក​ដែល​អ្នក​យក​មក​ទទួលទាន​គ្មាន​បាញ់​ថ្នាំ ជា​ចេក​ធម្មជាតិ​សុទ្ធសាធ៕

អ្នកណាៗ​ក៏​មិន​ដឹង​ដែរ​ថា សម្បក​ចេក​អាច​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​រហ័ស​ដល់​ម្លឹង!

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ