សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

វិធីសាស្ត្រព្យាបាល​ជំងឺឈឺ​ចង្កេះ​ឱ្យជា​យ៉ាងឆាប់រហ័ស

  • 7 months ago
  • Brugn

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អាការៈឈឺចង្កេះ​ជាប្រភេទ​នៃអាការៈ​ឈឺខ្នង ដែល​រាតត្បាត​ទៅដល់​ចង្កេះ ឬជើង​ទាំងពីរ។ អាការៈ​ឈឺ​ចាប់​ទាំងនេះ​អាច​បណ្តាល​មកពី​ជំងឺផ្សេងៗ។ វាអាច​ជាសញ្ញា​មិនល្អ​ចំពោះ​អ្នក ហើយ​ការ​ឈឺចាប់​នេះ​ជារោគ​សញ្ញា​នៃ​រាងកាយ​របស់អ្នក។

អាការៈឈឺចង្កេះ​នេះមិន​មែន​ទើបតែ​កើត​មានទេ វាកើត​ឡើង​តាំងពី​យូរមក​ហើយ វាច្រើន​តែកើត​ចំពោះ​មនុស្ស​វ័យ​កណ្តាល។ មនុស្ស​មួយ​ចំនួន​មិន​អាច​ស៊ូទ្រាំ​នឹងការ​ឈឺចាប់​នេះ​បាន ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ធ្លាប់​ជួប​អាការៈ​នេះញឹក​ញាប់។ គួរតែ​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា​នៃជំងឺឈឺចង្កេះ

  • - ឈឺជើង និងគូថ នៅពេល​អង្គុយចុះ
  • - មានអារម្មណ៍​ថាជើង​រលាក ឬត្រចាប់
  • - ជើងខ្សោយ និងឆាប់ស្ពឹក
  • - ពិបាកឈរ ព្រោះមានការឈឺចាប់
  • - នៅក្នុងស្ថានភាពខ្លះ ធ្វើឱ្យ​បាត់​បង់ការ​គ្រប់គ្រង​លើពោះ ឬប្លោក​នោម។

បុព្វហេតុដែល​បណ្តាល​ឱ្យកើត​ជំងឺឈឺ​ចង្កេះ

  • - ផ្តល់ការរំខានដល់ឆ្អឹងខ្នង
  • - ការមានផ្ទៃពោះ
  • - លើសទម្ងន់
  • - កង្វះលំហាត់ប្រាណ
  • - ឆ្អឹងខ្នងផ្សេងទៀតជាន់ពីលើគ្នា
  • - នៅពេលឆ្អឹងខ្ចីបាក់។ ជាធម្មតា ឆ្អឹងខ្ចី​ជាទ្រនាប់​ឆ្អឹងខ្នង
  • - ការគេងនៅ​លើពូក​ទន់
  • - ការពាក់ស្បែកជើងកែងខ្ពស់

វិធីព្យាបាលជំងឺឈឺចង្កេះ

១. ឱសថសាស្ត្រ

  • - ទិញឱសថបំបាត់​ការ​ឈឺចាប់​ពីឱសថ​ស្ថាន ឬហាង
  • - ទទួលវេជ្ជ​បញ្ជា​ឱសថ​បំបាត់​ការ​ឈឺចាប់
  • - ឱសថកាត់បន្ថយ​អាការៈ​ឈឺ​សាច់ដុំ
  • - ឱសថកែរោគ​ថយ​កម្លាំង និងកាយ

២. ព្យាបាលរាងកាយ

  • - ការគេងសម្រាក​មិនត្រូវ​បាន​អនុញ្ញាត នៅពេល​អ្នកកំពុង​ឈឺចង្កេះ។ ព្យាយាម​ធ្វើ​លំហាត់​ប្រាណ ដែល​អាច​ជួយ​ពង្រឹង​ក្បាល​ពោះ និង​សាច់ដុំខ្នង។
  • - ធ្វើលំហាត់​ប្រាណ​ឱ្យបាន​ត្រឹមត្រូវ
  • - ការធ្វើលំហាត់​ប្រាណ​ខុស​អាច​បណ្តាល​ឱ្យអាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

៣. វិធីព្យាបាលផ្សេងទៀត

  • - ការម៉ាស្សា៖ វាអាចជួយ​សម្រួល​ដល់​ចរាចរណ៍​​ឈាម និងសាច់ដុំ។ វាក៏​អាច​ជួយ​បំបាត់​អាការៈ​ឈឺចាប់​រាងកាយ​ផងដែរ។
  • - ការចាក់ម្ជុលវិជ្ជសាស្ត្រ៖ វាត្រូវ​បាន​គេជឿថា អាច​ជួយ​បង្កើន​ថាមពល ឬសមតុល្យការ​លំហូរនៃ​ថាមពល។ ការចាក់​ម្ជុល​វិជ្ជសាស្ត្រ​ត្រូវបាន​គេជឿថា អាច​ជួយ​ព្យាបាល​អាការៈ​ឈឺចាប់ ដែល​បណ្តាល​មកពី​ការស្ទះ​ថាមពល​ក្នុងរាងកាយ។

៤. វះកាត់

ជាធម្មតា នេះជាជម្រើស​ចុង​ក្រោយ។ នៅ​ពេល​អាការៈឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​រយៈពេល​យ៉ាង​តិច​ណាស់ ៦សប្តាហ៍ មិន​ព្រមបាត់ បើទោះ​បីជា​អ្នក​ព្យាយាម​ប្រើវិធី​ផ្សេងៗ​ជា​ច្រើន, បែបនេះ​យល់​ល្អគួរតែ​ទៅជួប​នឹងអ្នក​ជំនាញ​ដើម្បី​វះកាត់ បំបាត់​បញ្ហនេះ៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • ABee Milk
  • Loading...