សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

កំពូលរុក្ខជាតិ​​អាច​ព្យាបាល​ជំងឺបាន​ច្រើន​មុខ ព្រមទាំង​បញ្ហាគ្មាន​កូន

  • 4 months ago
  • ដារ៉ា

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

មនុស្សភាគច្រើន​ប្រហែលជា​មិន​ទាន់​ធ្លាប់​ យិន​ស៊ិន​ស៊ីបឺរី នៅឡើយ។ យិនស៊ិននេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុងការ​ជួយ​បង្កើន​ថាមពល​មិនគួរ​ឱ្យជឿ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​អស់​កម្លាំង​រ៉ាំរ៉ៃ ក៏អាច​ទទួលទាន​យិនស៊ិន​នេះ​បាន​ដែរ។ ជាការ​ពិតណាស់ ឱសថនេះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​អ្នក​អត្ថពល​កីឡាករ​ជនជាតិ​រុស្សី និង​តារា​វិទ្យា​សាស្ត្រ ដើម្បី​ជួយ​ពង្រឹង​ថាមពល​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​ពួកគេ។ យិនស៊ិនស៊ីបឺរី ត្រូវបាន​ណែនាំ​ដំបូងគេ​នៅប្រទេស​ភាគ​ខាង​លិចក្នុងឆ្នាំ ១៩៥០។

អ្វីទៅ​ជាយិន​ស៊ិនស៊ីបឺរី?

យិនស៊ិនស៊ីបឹរី មាន​លក្ខណៈ​ខុសប្លែក​ពី​យិនស៊ិន​ធម្មតា។ វាមាន​ដើម​កំណើត​ពីប្រទេស​រុស្សី, អាស៊ីខាង​ជើងឆៀង​ខាងកើត, តំបន់​មួយ​ចំនួន​នៅប្រទេស​ចិន និង​ប្រទេស​ជប៉ុន។ សមាស​ធាតុ​សកម្ម​ដែលត្រូវ​បាន​គេរក​ឃើញ​នៅក្នុង​យិនស៊ិន​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​ភាពស៊ាំ។ វាក៏សម្បូរ​ទៅ​ដោយ​វីតាមីន A, B6 និង​ស័ង្កសី។ យិនស៊ិនស៊ីបឺរី នេះ​ត្រូវ​បានគេ​យកទៅ​ធ្វើជា​ឱសថ​បុរាណ​នៅក្នុង​ប្រទេស​ភាគ​ខាងកើត​អស់​រយៈពេល​រាប់រយឆ្នាំ ដើម្បី​ជួយ​បង្កើន​ថាមពល, ជួយ​បង្កើន​កម្លាំង និង​ព្យាបាល​អាការៈផ្តាសាយ, រងារ។

អាថ៌កំបាំង​នៃយិនស៊ិនស៊ីបឺរី

សារធាតុ​ចម្រាញ់​ចេញ​ពីស្លឹក និង​ដើម​យិនស៊ិនស៊ីបឺរី អាច​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង និង​ជួយ​បង្កើន​សមត្ថភាព​រាងកាយ។ វាក៏ត្រូវ​បានគេ​រកឃើញ​ថា អាចជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ផងដែរ។ តាមការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ថា យិនស៊ិននេះ​អាចជួយ​ពង្រឹង​គ្រប់ផ្នែក​លើ​រាងកាយ​របស់​មនុស្ស។ ដោយសារ​យិនស៊ិន​នេះមាន​ផ្ទុកនូវ​សារធាតុ​ម្យ៉ាង​ហៅថា adaptogenic ដូច្នេះ​វាអាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​បាន។

អត្ថប្រយោជន៍​សុខភាព​ដែល​បាន​ពីយិនស៊ិនស៊ីបឺរី

ជំនួយ​ដល់ខួរក្បាល

វាបានផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រព័ន្ធ​ឈាម។ វាជួយ​រក្សា​លំហូរ​ឈាម​ឱ្យបាន​ត្រឹមត្រូវ, ផ្តល់​ខ្យល់​អុកស៊ី​សែន និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត​ទៅ​ឱ្យរាង​កាយ និង​ខួរ​ក្បាល។

  • - ជួយ​ពង្រឹងដល់​ការគិត និងការចងចាំ
  • - ការពារការរលាក
  • - បង្កើនការការពារ​ដល់​រាងកាយ​ប្រឆាំង​នឹងការ​ឆ្លង​មេរោគ និងវីរុស
  • - កាត់បន្ថយអាការៈអស់កម្លាំងរ៉ាំរ៉ៃ
  • - ជួយព្យាបាលអាការៈគេងមិនលក់
  • - ជួយពង្រឹងការធ្វើ​ចលនា​របស់អ្នក​ហាត់កីឡា
  • - កាត់បន្ថយអាការៈលើសឈាម
  • - ព្យាបាលអាការៈរាំងរដូវ និងបញ្ហា​មករដូវ
  • - ជួយពង្រឹងប្រព័ន្ធដង្ហើម
  • - ជួយព្យាបាលជំងឺស្វាយ
  • - ជួយកម្ចាត់សារធាតុពុល​ចេញពី​ក្នុងថ្លើម
  • - ប្រយុទ្ធប្រឆាំងនឹងធាតុ​វិទ្យុសកម្ម និង​ប្រភេទ​នៃជំងឺ​មហារីក​មួយចំនួន
  • - ប្រឆាំងនឹងជំងឺផ្តាសាយ រងារ
  • - ជួយកាត់បន្ថយ​ជាតិស្ករ និងជាតិ​កូឡេស្តេរ៉ុល​ក្នុងឈាម
  • - ការពារអាការៈធ្លាក់​ឈាម​ខុស​ប្រក្រតី
  • -ជួយព្យាបាលបញ្ហា​គ្មានកូន។ វាជួយ​សម្រួល​ដល់​មុខងារ​របស់​ស្បូន
  • -ព្យាបាលជំងឺអ័រម៉ូនតេសតូស្តេរ៉ូន​តិច​របស់បុរស។

វិធីប្រើយិនស៊ិនស៊ីបឺរី

យោងតាម​ការចេញ​ផ្សាយ​សាកល​វិទ្យាល័យ Maryland Medical Center បានឱ្យ​ណែនាំ​ថា ជាទូទៅ​គួរ​ទទួល​ទាន​យិនស៊ិន​នេះឱ្យ​បានពី ៥០០ ទៅ ៣០០០ ក្រាមក្នុង​មួយថ្ងៃ។ យិនស៊ិនស៊ីបឺរីនេះ ត្រូវបាន​គេយក​ទៅ​ធ្វើជា​ថ្នាំគ្រាប់, ម្សៅ និង​តែ ហើយ​បាន​ដាក់លក់​លើទីផ្សារ៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Home of Fashion
  • 25% off
  • Loading...