សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ម្សៅរមៀត ក៏អាច​កម្ចាត់​រោមក្លៀក​ឱ្យអស់​ ដោយ​មិនបាច់​កោរ​បានដែរ

  • 11 months ago
  • សំអន

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ជាទូទៅ​នារីៗ​យើង​ភាគ​ច្រើន​តែង​តែ​ជ្រើស​រើស​នូវ​ការ​ដក, កោ, ឬក៏​ប្រើ​ប្រាស់​ក្រមួន​មក​បក​ ដើម្បី​ជម្រុះ​នូវ​រោម​ដែល​មាន​នៅ​ត្រង់​ក្លៀក​ និង​រាង​កាយ​មួយ​ចំនួន​ដែល​គេ​មិន​ត្រូវ​ការ​វា។ ក៏​ប៉ុន្តែ​ ពួក​គេមិន​ដែល​គិត​ពី​វិធី​សាស្រ្ត​បុរាណ​ទេ ​ថ្ងៃនេះ យើង​ក៏សូម​ណែនាំ​ជាមួយ​រូបមន្ត​ពិសេស​នេះ​​ ប្រសិន​បើ​អ្នកបាន​ប្រើ​ប្រាស់​នូវ​វិធី​មួយនេះ អ្នក​និងពេញ​ចិត្ត​ ហើយ​វាមិន​បង្ករ​ការ​ឈឺចាប់​អ្វីឡើយ។ ក្នុង​អត្ថបទ​មួយនេះ ​នឹង​បង្ហាញ​អ្នក​អំពី​ ការ​ប្រើ​ប្រាស់​រមៀត ​ដើម្បី​បន្ធូរ​រន្ធញើស​របស់​អ្នក ជម្រុញ​ដល់​ការ​ជម្រុះ​រោម​ឱ្យមាន​ភាព​ងាយ​ស្រួល​ និង​គ្មាន​ការ​ឈឺ​ចាប់។ ដើម្បី​អនុវត្តន៍​វិធី​មួយ​នេះ​អ្នក​ត្រូវ​ការតែ...

គ្រឿងផ្សំ៖

  • - ម្សៅរមៀត កន្លះកូន​ចាន
  • - ទឹកផ្កាកូឡាប
  • - ទឹកក្តៅ
  • - កន្សែងស្អាតមួយ

ការណែនាំ៖

ដំបូង​អ្នក​ត្រូវ​លាម្សៅ​រមៀត​ជាមួយ​ទឹក​ផ្កាកុលាប ចូល​គ្នា​រហូត​ដល់​ទទួល​បាន​ល្បាយមួ​យដែល​សព្វ​ស្មើ​គ្នា​ល្អ។ សូម​លាប​ល្បាយ​មួយ​នេះ ​ត្រង់​កន្លែង​ដែល​អ្នក​ចង់​ជម្រុះ អ្នក​នឹង​សង្កេត​ឃើញ​ការ​ប្រែប្រួល ​បន្ទាប់​ពី​ប្រើ​ប្រាស់​រួច។ សូម​រង​ចាំ​រយៈ​ពេល​ប្រហែល​ជា​ ២០-៣០នាទី​ បន្ទាប់មក​ សូម​លាង​សំអាត​វាជាមួយ​នឹង​កន្សែង​ដែល​ត្រាំ​ជាមួយ​ទឹកក្តៅ។ សូម​ធ្វើ​ការ​ជូត​ត្រដុស​ថ្នម​ៗ​ ដើម្បីឱ្យ​រោម​ជ្រុះ​អស់៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • ABee Milk