សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

១២នាទី ក្នុងមួយថ្ងៃ ​ធ្វើឱ្យ​ជើង​ត្រង់​ស្រឡូន​ស្អាត​ដូច​ប្រាថ្នា!

  • 11 months ago
  • ដារ៉ា

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ត្រគាក និងភ្លៅជា​ផ្នែកមួយ​នៃរាង​កាយ​របស់​មនុស្ស​ស្រីដែល​ពិបាក​នឹងកម្ចាត់​ជាតិ​ខ្លាញ់​ចេញ។ ​ដូច្នេះ ​ការចាប់​ផ្តើម​សម្រក​ទម្ងន់​នៅពេល​និទាឃ​រដូវមក​ដល់មិន​មែនជា​ជម្រើស​ដ៏ឆ្លាតវៃ​ឡើយ។

ប្រសិនបើអ្នកចង់​កម្ចាត់​ជាតិ​ខ្លាញ់​ចេញ​ពីភ្លៅក្រៅ និងភ្លៅក្នុង អ្នក​ត្រូវធ្វើ​រឿង ​៣យ៉ាងនេះ៖ ​ទប់ទល់​នឹងការ​ទទួល​ទាន​អាហារ​មាន​ជាតិ​កាឡូរីប្រចាំថ្ងៃ, ​ទទួលទាន​ទឹកឱ្យ​បាន​គ្រប់គ្រាន់ ​និងចាប់​ផ្តើម​ធ្វើលំហាត់​ប្រាណ។

ដំណឹងល្អមួយគឺថា អ្នកមិន​ចាំបាច់​ត្រូវចេញ​ទៅហាត់​ប្រាណ​ឡើយ។ ​អត្ថបទ​នេះ​​នឹង​បង្ហាញពី​ចលនា​លំហាត់​ប្រាណ​ដែល​អាច​ហាត់​បាន​នៅផ្ទះ​របស់អ្នក។ ​អ្នកគ្រាន់​តែត្រូវ​ចំណាយ​ពេល​ត្រឹមតែ ​១២នាទី​ជារៀង​រាល់ថ្ងៃ ​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ត្រគាក ​និងភ្លៅ​ក្នុង​រយៈ​ពេល ​១សប្តាហ៍។ ​ពិតណាស់ ​វាមិន​មែន​ជារឿងមួយ​ងាយ​ស្រួល​ទេ ​តែ​អ្នកគួរ​តែ​ពេញ​ចិត្តរហូត​ដល់ទី​បំផុត។

អ្នកអាចធ្វើវាឱ្យ​បាន​ទៀងទាត់ ដោយ​មិនចាំ​បាច់​ត្រូវការ​ឧបករណ៍។ ធ្វើ​ចលនា​លំហាត់​ប្រាណ​នីមួយៗ​រយៈ​ពេល ៣០នាទី។

បើទោះបីជាចលនា​លំហាត់​ប្រាណ​ទាំងនេះ​មើលទៅ​គួរឱ្យ​ចង់សើច​ក៏ពិតមែន តែវាពិត​ជា​មាន​ប្រសិទ្ធភាព។ ​សាកល្បងវា​ ព្រោះវាបាន​ជួយ​ដល់​ស្ត្រីរាប់​ពាន់​នាក់​រួចមក​ហើយ។

កន្ធែកជើង

ដាក់ម្រាម​ជើង​ចេញ​ក្រៅ, បើក​ជង្គង់, ទម្លាក់​ត្រគាក។ អ្នកមិន​ចាំបាច់​ត្រូវទយ​គូថ​ចេញ​ឡើយ​ ប៉ុន្តែវា​នឹង​លៀន​ចេញពី​ក្រោយ​អ្នកបន្តិច។ អ្នក​អាច​ដាក់ដៃ​របស់អ្នក​នៅកន្លែង​ណាក៏​បាន​តាម​ចិត្តចង់។

បោះជើងទៅម្ខាង

ឈរឱ្យ​ត្រង់​មួយ​កន្លែង។ នៅពេល​អ្នកបោះ​ជើង​ម្ខាង​ចេញ​ក្រៅប៉ះ​នឹងដី បន្ទាប​ខ្លួន​របស់អ្នក​ដោយ​បោះ​ត្រគាក​មក​ក្រោយ ​ហើយ​បត់​ជង្គង់ចុះ។ ​ជើងម្ខាងៗ​ធ្វើឱ្យ​បាន​រយៈពេល ​៣០វិនាទី ​រួច​ផ្លាស់ប្តូរ។ ​ទម្ងន់​របស់​អ្នក​នៅនឹង​កែង​ជើង ​ហើយ​ជង្គង់​របស់​អ្នក​មិន​គួរ​ឱ្យនៅពី​លើ​ម្រាម​ជើងទេ។

អង្គុយ រួចងើបធាក់

អនុវត្តការ​អង្គុយ រួចងើប​ធាក់។ អ្នកមិន​ត្រូវលើក​ជើង​អស់​ពេកទេ។ រក្សាដៃ​របស់​អ្នក​ត្រង់​ចំណុច​កណ្តាល។

ចលនាលោតរបស់អ្នកជិះស្គី

អ្នកអាចបង្កើន​ល្បឿន​ចម្ងាយ​ពីម្ខាង​ទៅម្ខាង។ អ្នក​បន្ទាប​ខ្លួនកាន់​តែទាប, ​ចលនា​នេះ​កាន់​តែលឿន។​ ឆ្ពោះ​ទៅរក​គោលដៅ​ជាមួយ​នឹង​ដៃទាំង ២របស់អ្នក។

លើកជើងខាងក្នុងឡើង

អ្នកត្រូវដេក​ផ្អៀង​ទៅម្ខាង​នៅលើ​ឥដ្ឋ។ លើកជើង​ខាងក្នុង​របស់​អ្នក​ឡើយ។ គ្រាន់តែ​លើក​វាឡើង ហើយ​ម្រាម​ជើង​ឱ្យ​ត្រង់។ ជើងម្ខាងៗ​ធ្វើឱ្យ​បាន ៣០វិនាទី។

លើកជើងបង្វិលជារង្វង់

រក្សាការដេក​បែរទៅ​ម្ខាង​ដដែល។ អ្នកត្រូវ​លើក​ជើងឡើង ហើយ​ជើង​ម្ខាង​នៅខាង​ក្រោម។​ លើក​ជើង​ឡើង ​រួចបង្វិល​ថយ​ក្រោយ។ ដាក់​ម្រាម​ជើង​ឱ្យត្រង់។

បន្ទាប់ពីអ្នក​ធ្វើជើង​ទាំង​សង​ខាងរួច ធ្វើលំហាត់​ប្រាណ​ដដែល​ដូចគ្នា ប៉ុន្តែ​ពេលនេះ​ចាប់ផ្តើម​បង្វិល​ជើង​បញ្ច្រាស់​ទិសដៅ​ ទៅមុខវិញ។

លើកជើងខាងក្រៅឡើង

ដេកបែរចំហៀង រួចលើក​ជើង​ម្ខាង​របស់​អ្នក​ឡើយ។ រង់​ចាំ​រយៈពេល ៣០វិនាទី ​រួចប្តូរទៅ​ជើងម្ខាង​ទៀត។

ក្រាបលើជើង

លុតដៃ និងជង្គង់​របស់​អ្នកនៅ​នឹងឥដ្ឋ។ បើកស្មា និងដាក់​បាត​ដៃឱ្យ​រាបស្មើ។ ​រក្សាខ្នង​ឱ្យ​ត្រង់, ​លើកភ្លៅ​ខាងស្តាំ​របស់​អ្នកឡើង ហើយ​ដាក់ចុះ។

ក្រាបលើកជើងធាក់

ចលនានេះដូចគ្នានឹង​ចលនា​មុនដែរ ប៉ុន្តែអ្នក​ត្រូវធាក់​ជើង​ចេញ។ ដូច្នេះ ​នៅពេល​អ្នក​លើក​ជើងរួច ហើយ​ធាក់ បន្ទាប់​មក​ដាក់វាចុះ។ ដាក់ម្រាម​ជើង​ឱ្យត្រង់។

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • ABee Milk