សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ធ្វើបែបនេះ ២ដងក្នុង ១សប្ដាហ៍ អ្នកនឹង​លែង​ជ្រុះសក់​តាំងពី​ប្រើបានម្ដង!

  • 4 months ago
  • សំអន

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

បញ្ហ​សក់​ជ្រុះ​ទាំង​នៅ​វ័យ​ក្មេង ​ត្រូវ​បាន​ក្លាយ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​គ្រប់​រូប ខ្វល់ខ្វាយ​ជារៀង​រាល់​ថ្ងៃ ជាពិសេស​សម្រាប់​ក្មេង​ជំទង់​អាយុ ១០ទៅ១៥ឆ្នាំ​ឡើង​ទៅ។ ដោយ​ជាធម្មតា​អ្នក​អាច​បាត់​បង់សក់ ​ប្រហែល​ជា ៥០ទៅ១០០សរសៃ​ជារៀង​រាល់​ថ្ងៃ ​វាអាច​លើស​ជាង​នេះ​ប្រសិន​បើ​អ្នក​មាន​សក់​វែង។

តែក្នុង​ពេល​នេះ​យើង​នឹង​បង្ហាញ​អ្នក ​អំពី​ដំណោះ​ស្រាយ​មួយ​ដែល​មាន​លក្ខណៈ​សាមញ្ញ​បំផុត ដោយ​គ្រាន់​តែ​អនុវត្តន៍​វា ២ដង​ក្នុង​មួយ​សប្តាហ៍ អ្នក​អាច​បញ្ឈប់​​បញ្ហា​មួយ​នេះ​បាន​ជារៀង​រហូត។

គ្រឿងផ្សំ៖

  • - ទឹកធម្មតា ១លីត្រ
  • - ស្លឹកត្របែក ១៥-២០សន្លឹក
  • - ប្រេងល្ហុង ២០មីលីលីត្រ
  • - ប្រេងដូង ៣០មីលីលីត្រ

ការណែនាំ៖

ជាដំបូង​អ្នក​ត្រូវ​លាយ​ប្រេង​ទាំង​ពីរ​ប្រភេទ​បញ្ចូល​គ្នា​ឱ្យ​បាន​សព្វ​ល្អ បន្ទាប់​មក ប្រើ​ល្បាយ​មួយនេះ​លាប​លើ​ស្បែក​ក្បាល​របស់​អ្នក ដោយ​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ ប្រហែល​ជា​៥នាទី។ អ្នក​ត្រូវ​រង​ចាំ​រយៈពេល ​៣០នាទី​ទើប​អាច​លាង​សំអាត​ល្បាយ​ប្រេង​មួយ​​នេះ​បាន។ ក្នុង​ពេល​ដែល​អ្នក​រង​ចាំ ​អ្នក​គួរ​តែ​ធ្វើ​ការ​បន្ថែម​ស្លឹក​ត្របែក ​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ ​និង​រម្ងាស់​វា​រហូត​ដល់​ផុយរលួយ  រួច​រង​ចាំ​អោយ​វា​ចុះ​ត្រជាក់។

នៅ​ពេល​នេះ​អ្នក​អាច​លាង​សម្អាត​ប្រេង​មួយនេះ ជាមួយ​នឹង​ទឹក​ធម្មតា​បាន​ហើយ បន្ទាប់​មកប្រើ​ស្លឹក​ត្របែក​ដែល​អ្នក​បាន​រម្ងាស់​នោះ មក​លាប​លើ​សក់​និង​ស្បែក​ក្បាល​របស់​អ្នក។ ប្រើ​កន្សែក ឬថង់​សម្រាប់​រុំសក់ ​មក​គ្រប់​សក់​របស់​អ្នក​ឱ្យបាន​ជិត​ល្អ​ និង​រង​ចាំប្រហែល​ជា ៣០នាទី​ លាង​សម្អាត​សក់​របស់​អ្នក​សារជាថ្មី​ម្តង​ទៀត ​ជាមួយ​ទឹក​ធម្មតា៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Home of Fashion
  • 25% off
  • Loading...