សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ដេនី ក្វាន់៖ ប្រត្តិកម្ម​នឹង​ពាក្យ «តេី​ភាព​ស្រស់ស្អាត​ជា​ពរជ័យ ឬ​ជា​ទណ្ឌកម្ម?»

  • 2 months ago
  • ខ្មែរប្រពៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ជា​ការ​ពិត​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​នីមួយៗ ការបង្ហាត់​បង្រៀន​កូនៗ ឬ​ក្មួយៗ ឱ្យ​ហាត់​រាំ ហាត់​ច្រៀងគឺ​ជា​រឿង​ធម្មតា និង​ការបង្កើន​ភាព​សប្បាយ​រីករាយ និង​ភាព​ស្រស់​ថ្លា​សម្រាប់​ក្មេងៗ​ផង​ដែរ។ ពុំ​មែន​បង្ហាត់​បង្រៀន​កូន​ឱ្យ​លួច ឱ្យជេរ ឬ​ឱ្យ​ស្អប់​អ្នក​ណា​នោះ​ឡើយ។ គ្រប់​គ្នា​សុទ្ធ​តែ​មាន​យោបល់​និង​ការ​គិត​ផ្សេងៗ​គ្នា ប៉ុន្តែ​ការ​ទើស​នូវ​ភាព​សប្បាយ​រីករាយ​ជា​ឯកជន​របស់​អ្នក​ណា​ម្នាក់ គឺ​ជា​ប្រការ​មិន​ល្អ។ បើ​អ្នក​គិត​ថា អ្នក​ណា​ម្នាក់​គេ​ធ្វើ​មិន​សម សូម​អ្នក​គិត​តែ​ក្នុង​ចិត្ត​ខ្លួន​ទៅ​បាន​ហើយ ពុំ​គួរ​ភ្ជាប់​ជីវិត​ឯកជន​របស់​គេ​ជាមួយ​ខ្លួន​នោះ​ឡើយ។

ក្រោយ​វីដេអូ​រាំ​បទ​ចាក់ទឹកដូង និង​រូបភាព​របស់​ក្មេង​ស្រី​តូច​ច្រឡឹង គួរ​ឱ្យ​ស្រឡាញ់​មួយ​រូប​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​មិន​ដល់ ២៤ម៉ោង​ផង ក៏​ត្រូវ​បាន​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​អំពី​នាង រហូត​ល្បី​ដល់​ប្រទេស​ជិត​ខាង​ថែម​ទៀត​ផង។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ក៏​មាន​អាខោន​ហ្វេសប៊ុក​ខ្មែរ​មួយ បាន​យក​ទៅ​បង្ហោះ និង​បញ្ចេញ​មិតិ​ចំពោះ​ការ​រាំ​នូវ​បទ​ចាក់​ទឹក​ដូង​នោះ។ ប៉ុន្តែ​គាត់​បាន​បញ្ជាក់ និង​សុំទោស​ជា​មុន​ផង​ដែរ ព្រោះ​វា​ជា​អារម្មណ៍​ផ្ទាល់​របស់​គាត់។ ហើយ​គាត់​ក៏បាន​ភ្ជាប់​នូវ​សុភាសិត​ជា​ភាសាអង់គ្លេស​មួយ​ឃ្លា​របស់ (Golda Meir beauty quotes) ផង​ដែរ។

«ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ​ពេលនេះ នឹង​ចង់​សួរ​មួយ​សំនួរ​ថា " តេី​ភាព​ស្រស់​ស្អាត​ជា​ពរជ័យ​ឬ​ជា​ទណ្ឌកម្ម?" ខ្ញុំ​ទទួល​ស្គាល់​ថា​ក្មេង​ស្រីម្នាក់​នេះ​ស្អាត ប៉ុន្តែ​វ័យ​របស់​នាង​ពេល​នេះ​មិន​គួរ​ត្រូវ​បាន​មនុស្ស​ធំ​មក​បង្គាប់​បញ្ជា​អោយ​ធ្វេី​នេះ​ធ្វេី​នោះ​ស្រាច់​តែ​តាម​ចិត្ត​មនុស្ស​ធំ​ទេ​។ត្រង់​នេះ​ហេីយ​ខ្ញុំ​គិត​ថា​ក្មេង​ស្រី​ម្នាក់​នេះកំពុង​ស្ថិត​នៅ​ក្នុង​ទណ្ឌកម្ម​យ៉ាង​ពិត​ប្រាកដ ព្រោះ​ថា​អារម្មណ៍​របស់​នាង​មិន​មែន​ចេះ​តែ​រីករាយ​គ្រប់​ពេល​នោះ​ទេ មាន​ពេល​ខ្លះ​នាង​ប្រហែល​ក៏​មិន​សប្បាយ​ចិត្ត ក៏​មិន​ចង់​ធ្វេី​តាម​បង្គាប់​មនុស្ស​ធំ​ដែល​អង្គុយ​ចាំ​តែ​បញ្ជា​នាង​នោះ​ដែរ។ (ពួក​មនុស្ស​ធំ​ទាំង​នោះកំពុង​លង់​និង​ពាក្យ​សរសេីរ​ហេីយ)។ សុំ​ទោស​នេះ​ជា​អារម្មណ៍​ខ្ញុំ​ចង់​និយាយ​ពេល​នេះ​៕ »

ប៉ុន្មាននាទីមុន​នេះ កញ្ញា ដេនី ក្វាន់ ដែល​គ្រប់​គ្នា​បាន​ស្គាល់​នោះ ក៏​ត្រូវ​ជា​ម្ដាយ​មីង បាន​បង្ហាញ​មិន​ពេញ​ចិត្ត​នឹង​ការ​បញ្ចេញ​មិតិ​របស់​អាខោន​ហ្វេសប៊ុក​ខាង​លើ​នោះ​ដែរ ដោយ​កញ្ញា​បាន​បង្ហោះ​សារ​ឆ្លើយ​តប​ត្រឡប់​ទៅ​វិញ។

«លោក​ប្រេី​ពាក្យ ថា​ទណ្ឌកម្ម ដូច​ជា​ជ្រុល​ហេីយ មក​លេី​ក្រុម​គ្រួសារ​ខ្ញុំ ពួក​ខ្ញុំ​យល់​ច្បាស់ ពីក្រុម​គ្រួសារ​ខ្ញុំ ! គ្រាន់​តែ​បង្រៀន​កូន​ខ្លួន​ឯង រឺគ្រាន់​តែ ប្រលែង​លេង ជា​មួយ​កូន​ខ្លួន​ឯង ហេីយ ថតLive តាម​បណ្តាញ សង្គម ហ្វេសប៊ុក តេី​វា​ជា​ទណ្ឌកម្ម ដែររឺ ? កុំ​ទាញ​ចំនាប់​អារម្មណ៏​ពី​ទស្សនិកជន ​តាម​រយះ​ការ​ប្រឌិត​ពត៏មាន​បំភាន់​បំភ្លៃ​ពី​ការ​ពិត ! លោក​មិន​មែន​ស្ថិត​ក្នុង​រង្វង់​ក្រុម​គ្រួសារ រឺ ក៏​លោក មិន​យល់​ពី ច្បាប់​ទេ​រឺ មួយ​វិញ​ទៀត លោក យល់​ពាក្យថា ទណ្ឌកម្មអត់? មេីល​មុខ មេីល​មាត់ មេីល មក​ក្រុម​គ្រួសារ​ខ្ញុំ​ក្នុង​ផ្លូវ​ល្អខ្លះ​ផង ! »

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • ABee Milk