សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

តំណម​រឿង​ទាំង ១២យ៉ាង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​នេះ​ឱ្យ​បាន​បើ​អ្នក​មិន​ចង់​នាំ​សំណាង​អាក្រក់​មក​ដាក់​ខ្លួន

  • 2 months ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

បើ​តាម​ជំនឿ ថ្ងៃ​ទី០៦ កញ្ញា​នេះ ជា​ថ្ងៃ​បើក​ទ្វារ​ឱ្យ​ប្រែត​អត់​ឃ្លាន​ជាច្រើន​មក​លើ​ភព​ផែនដី​ដើម្បី​ឱ្យ​មក​ទទួលទាន​អាហារ។ ដោយសារ​តែ​គេ​ជឿ​ថា វិញ្ញាណ​ខ្មោច​អនាថា​ត្រូវបាន​គេ​ដោះលែង​ចេញ​មក ដូចនេះ​មនុស្សម្នា​នាំគ្នា​បួងសួង​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​អាក្រក់​ទាំងនេះ។

តំណម​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ៖

1. កុំ​ដាក់​នាឡិការោទិ៍​លើ​ក្បាលដំណេក ព្រោះ​សម្លេង​រោទិ៍​នឹង​ទាក់ទាញ​ដល់​ពួកអារក្ស​មក​រំខាន

2. ហាម​ជម្រុះ​រោម​ជើង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជំ​នេះ ព្រោះ​ចាស់​ពីដើម​គិត​ថា រោម​ជើង​ជា​បិសាច​ទាំងបី។ បើ​រោមជើង​កាន់តែ​ច្រើន ខ្មោច​នឹង​កាន់តែ​មិន​ហ៊ាន​មក​ក្បែរ។

តំណម​រឿង​ទាំង ១២យ៉ាង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​នេះ​ឱ្យ​បាន​បើ​អ្នក​មិន​ចង់​នាំ​សំណាង​អាក្រក់​មក​ដាក់​ខ្លួន

3. កុំ​ដុត​ក្រដាស​ពណ៌​មាស ព្រោះ​វា​នឹង​នាំ​ខ្មោច​វិញ្ញាណ​អាក្រក់។

4. ហាម​ញ៉ាំ​នំប៉័ង ព្រោះ​វា​ជា​របស់​អារក្ស បើ​មិន​បួងសួង​សុំ​អាហារ​នេះ​ទេ សំណាង​មិន​ល្អ​នឹង​កើតឡើង

5. កុំ​ចេញ​ក្រៅ​ផ្ទះ​នៅពេល​យប់ ព្រោះ​ពួកអារក្ស​នឹង​ខ្ចី ហើយ​លាក់ខ្លួន​ក្នុង​សម្លៀកបំពាក់​របស់​អ្នក។

6. អ្នក​ដែល​ចេញ​ដើរលេង​ក្រៅ​ផ្ទះ​ទាំងអស់​មិន​ត្រូវ​ហៅ​ឈ្មោះ​គ្នា​ឡើយ បើ​មិន​ដូច្នោះ​ទេ​ពួកបិសាច​នឹង​ចងចាំ​ឈ្មោះ​មនុស្ស​ម្នាក់​នោះ រឿង​អមង្គល​នឹង​កើត​មាន។

តំណម​រឿង​ទាំង ១២យ៉ាង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​នេះ​ឱ្យ​បាន​បើ​អ្នក​មិន​ចង់​នាំ​សំណាង​អាក្រក់​មក​ដាក់​ខ្លួន

7. ហាម​ទៅ​ហែលទឹក ព្រោះ​ពួកអារក្ស​នឹង​លេង​ទឹក​ជាមួយ​អ្នក​ដែរ ហើយ​បើ​អ្នក​មិន​ប្រយ័ត្ន អ្នក​នឹង​គ្រោះថ្នាក់។

8. ដើមឈើ​មុខ​ផ្ទះ ទីងងឹត​ជា​កន្លែង​ពួកអារក្ស​ចូលចិត្ត​ឈរ អង្គុយ ដេក​លាក់​ខ្លួន ហេតុនេះ​សូម​កុំ​ទៅ​ក្បែរ។

9. កុំ​ចូល​គេង​យប់​ជ្រៅ​ពេក ព្រោះ​បើ​រាងកាយ​ចុះខ្សោយ​ងាយ​នឹង​ពួកអារក្ស​ធ្វើ​បាប។

10. បើ​ដើរ​យប់​កុំ​ងាក​មើល​ក្រោយ​បើ​ទោះ​ជា​មាន​អ្នកណា​ហៅ​ឈ្មោះ​អ្នក​ក៏ដោយ ព្រោះ​វា​អាច​ជា​ពួកអារក្ស​លេង​សើច។

11. ហាម​ដាក់​ចង្កឹះ​ចំ​កណ្តាល​ចាន ព្រោះ​វា​ដូចនឹង​ទម្រង់​នៃ​ការសែន​អុជ​ធូប ងាយនឹង​ឱ្យ​ពួកអារក្ស​ចូល​មក​ញ៉ាំ​ជាមួយ។

12. កុំ​ថតរូប​នៅពេល​យប់ ព្រោះ​ពួក​វិញ្ញាណ​អាក្រក់​តែងតែ​នៅ​គ្រប់​ទីកន្លែង៕

តំណម​រឿង​ទាំង ១២យ៉ាង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​នេះ​ឱ្យ​បាន​បើ​អ្នក​មិន​ចង់​នាំ​សំណាង​អាក្រក់​មក​ដាក់​ខ្លួន

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ