សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

នោះ!!! អង្គការ​ណាសា (NASA) ប្រកាស​ថា​ផែនដី​នឹង​ងងឹត​រយៈពេល15ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2017នេះ

  • 3 weeks ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

មាន​សេចក្តីរាយការណ៍​ជាច្រើន​បាន​ប្រកាស​ពី ដំណើរ​ប្រែប្រួល​របស់​ភព​ផែនដី​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​នឹង​មក​ដល់ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ដឹងពី​ពេលវេលា​ជាក់លាក់​ឡើយ ទើប​ធ្វើឱ្យ​មាន​ចំណោទសួរ​គ្រប់យ៉ាង​នៅលើ​បណ្តាញ​អ៊ីនធឺណែត។ ប៉ុន្តែ​ពេល​នេះ អង្គការ​ណាសា (NASA) បាន​បញ្ជាក់​ថា ភព​ផែនដី​យើង​នេះ​នឹង​ជួប​ងងឹត​រយៈពេល 15ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2017នេះ​គឺ ចាប់ផ្តើម​ពី​ថ្ងៃ​ទី15 វិច្ឆិកា​ដល់​ថ្ងៃ​ទី29 វិច្ឆិកា។

អង្គការ​ណាសា​បាន​រាយការណ៍​ថា ព្រឹត្តិការណ៍​ចម្លែក​នេះ​នឹង​ត្រូវ​កើតឡើង​តែ​ពួកគេ​មិនទាន់​ដឹងពី​ពេលវេលា​ច្បាស់​នៅឡើយ​ទេ។ តាម​ការពិនិត្យ​របស់​តារាវិទូ​មកពី​អង្គការ​ណាសា​បាន​បញ្ជាក់​ថា បាតុភូត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី15 វិច្ឆិកា ម៉ោង 3:00នាទី​ទៀបភ្លឺ និង​បញ្ចប់​ទៅវិញ​រហូតដល់​ថ្ងៃ​ទី30 វិច្ឆិកា វេលា​ម៉ោង 4:45 នាទី​ល្ងាច។

នោះ!!! អង្គការ​ណាសា (NASA) ប្រកាស​ថា​ផែនដី​នឹង​ងងឹត​រយៈពេល15ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2017នេះ

យោង​តាម​អ្នកជំនាញ​ជាច្រើន ដំណើរ​ងងឹត​នេះ​បណ្តាល​មកពី​ព្រឹត្តិការណ៍​តារាសាស្ត្រ​រវាង​ភព​ព្រហស្បតិ៍ និង​ភព​សុក្រ។

យោង​តាម​របាយការណ៍ ក្នុង​រយៈពេល​ពិសេស​មួយ​នេះ ភព​ព្រហស្បតិ៍ និង​ភព​សុក្រ​នឹង​ជួបគ្នា​កៀកបំផុត​មាន​ចន្លោះ​ឃ្លាតពី​គ្នា​ត្រឹមតែ 1ដឺក្រេ​ប៉ុណ្ណោះ។ ភព​សុក្រ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ភព​ព្រហស្បតិ៍​ភាគ​ខាងត្បូង​ឆៀង​ខាង​លិច ហើយ​វា​នឹង​បញ្ចេញ​ពន្លឺ​ខ្លាំងជាង​ភព​ព្រហស្បតិ៍ 10ដង។ ពន្លឺ​របស់​ភព​សុក្រ​នឹង​កើន​កម្តៅ​ឧស្ម័ន​ទៅក្នុង​ភព​ព្រហស្បតិ៍​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​បញ្ចេញ​ឧស្ម័ន​អ៊ីដ្រូសែន​ខ្ពស់​ទៅក្នុង​លំហរ។ ប្រតិកម្ម​នេះ​នឹង​ប៉ះ​ទង្គិច​ដល់​ព្រះអាទិត្យ​នៅ​ម៉ោង 2:50នាទី​ព្រឹក​ថ្ងៃ​ទី15 វិច្ឆិកា។

នោះ!!! អង្គការ​ណាសា (NASA) ប្រកាស​ថា​ផែនដី​នឹង​ងងឹត​រយៈពេល15ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2017នេះ

នៅពេល​ខ្យល់​អ៊ីដ្រូសែន​ទៅដល់​ព្រះអាទិត្យ បន្ទុះ​ដ៏ខ្លាំងក្លា​នឹង​កើតឡើង​លើ​ផ្ទៃ​ព្រះអាទិត្យ បង្កើន​សីតុណ្ហភាព​ច្រើនជាង 9000ដឺក្រេ។ ដំណើរ​នេះ​នឹង​ធ្វើឱ្យ​ព្រះអាទិត្យ​ផ្លាស់ប្តូរ​ទាំង​ពណ៌​ទៅជា​ខៀវ​ងងឹត។ ពេល​ហេតុការណ៍​នេះ​កើតឡើង ព្រះអាទិត្យ​នឹង​ត្រូវការ​រយៈពេល 14ថ្ងៃ​យ៉ាងតិច​ដើម្បី​ត្រលប់​ទៅជា​ពណ៌ និង​សីតុណ្ហភាព​ដូច​តាម​ធម្មតា​វិញ។

អង្គការ​ណាសា​បាន​និយាយ​ថា លទ្ធផល​នៃ​បាតុភូត​ដ៏ចម្លែក​នេះ ព្រះអាទិត្យ​នឹង​លែង​មាន​ពន្លឺ​មកលើ​ផែនដី ដូចនេះ​ភព​ផែនដី​នឹង​ងងឹត​រយៈពេល 15ថ្ងៃ៕

នោះ!!! អង្គការ​ណាសា (NASA) ប្រកាស​ថា​ផែនដី​នឹង​ងងឹត​រយៈពេល15ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2017នេះ

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ