សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ
1 year ago

ពុំមាន​ពិធី ឬ​ដំណើរ​ការ​របស់​ពុទ្ធ​សាស​នា​ជា​ក់លាក់​ទេ សម្រាប់​ប្រារ​ព្ធ​អាពាហ៍​ពិពាហ៍ តែ​ពុទ្ធសាស​នា​ទទួល​ស្គាល់​នូវ​ប្រពៃណី និង​វប្បធ៌ម ដែល​អនុវត្ត​ដោយ​ប្រជា​ជន​ក្នុង​ប្រទេស​ផ្សេងៗ។ ដូច្នេះ​ហើយ ពិធី​ធ្វើ​តាម​បែប​ពុទ្ធ​សាស​នា​ខុស​គ្នា​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត។ ...

1 year ago

ការ​ប្រើ​អំបោះ​ពណ៌​មង្គល គឺគេ​ប្រើ​សម្រាប់​យក​ទៅ​ចងដៃ នៅក្នុង​ពិធី​មង្គលការ​កូន​ប្រុស​ស្រី ហើយ​ជា​លក្ខណៈ​សម្គាល់​ខុសៗ​គ្នា​សម្រាប់​ជន​ជាតិ ឬសាសនា​នីមួយៗ ដូចជា​ប្រពៃណី។ ...

1 year ago

លក្ត ជា​ភាព​ចង្រៃ ដែល​កើត​ចេញ​ពី​មាត់ រួម​ទាំង​ពាក្យ​សំដី​របស់​មនុស្ស​នេះ​ឯង។ គេ​ឱ្យយក​ទៅ​កប់​ឱ្យ​បាន​ជ្រៅ ហើយ​ធាក់​បិទ​ឱ្យ​ជិត កុំ​ឱ្យ​ចង្រៃ គឺ​ជា​ពាក្យ​សំដី​អាក្រក់​ទាំង​អស់ ដែល​នាំឱ្យ​មាន​ជំលោះ​កើត​មាន​ឡើង។ ...

1 year ago

ការប្រើគង៖ តាម​ទំនៀម​ទំលាប់​ខ្មែរ​ពី​សម័យ​បុរាណ ការ​ប្រើ​គង​គឺ​ទាក់​ទង​ទៅ​​នឹង​សង្គម​មនុស្ស (មនុស្ស​ច្រើន​អ្នក) ដូច​ជា​ប្រារព្ធ​ពិ​ធី​បុណ្យ ដារ, ភ្ជុំបិណ្ឌ, ចូល​ព្រះ​វស្សា, ចេញ​ព្រះ​រស្សា, កឋិន, ដង្ហែព្រះ, ធ្វើ​រួម​ភូមិ.......... គេ​ត្រូវ​វាយ​គង​ដើម្បី​ជា​សញ្ញា​។ ការប្រើឃ្មោះ៖ ការ​ប្រើ​ប្រាស់​ឃ្មោះ​មាន​លក្ខណៈ ទាក់​ទង​ទៅ​នឹង​ជីវិត​រស់​នៅ​ផ្ទាល់​ខ្លួន​...

1 year ago

ដោយ​យោង​ទៅ​តាម​ក្បួន​ច្បាប់​ពី​បុរាណ បាន​រៀប​រាប់​ថា​ ឲ្យ​រក​មនុស្ស​ចំនួន ៩ នាក់​ដែល​មិន​អភព្វ(ជា​មនុស្ស​ដែល​មាន​សិរី​សួរ​ស្តី​មិនអភព្វ​គូ) គឺ​ប្រុស ៥ នាក់ និង​ស្រី ៤ នាក់​ឲ្យ​អង្គុយ​ជុំ​វិញ​កូន​ប្រុស​កូន​ស្រី រួច​ចាប់​ផ្តើម​បង្វិល​ពពិល​ចំនួន ១៧ ជុំ ហើយ​ឱ្យ​គ្រវាស​ចេញ ៧ ជុំ។ ...

1 year ago

ស្រុក​ខ្លះ​គេ​ហៅ​ថា​ សែន​មេបា​ធំ​ សែន​ជីដូន​ជីតា​ សែន​ចាស់​ទុំ​។ ពិធី​សែន​កួច​ដៃ​នេះ​ គេ​ច្រើន​រៀប​ចំ​ធ្វើ​ បន្ទាប់​ពី​និមិន្ត​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​រួច។​ ពិធី​សែន​កួច​ដៃ​នេះ​ កូន​ស្រី​ត្រូវ​ធ្វើ​នៅ​លើ​ផ្ទះ​ខ្លួន​។​ បើ​ធ្វើ​រួចទើប​លោក​មេបា​ចាស់​ទុំ​​នាំ​គ្នា​ចុះ​មក​រោង​ផ្កា​ស្លា​ រៀប​ចំ​ធ្វើ​ឲ្យ​កូន​ប្រុស​បន្ត​ទៅ​ទៀត។...

1 year ago

ផ្កា​ស្លា​​ជា​និមិត្ត​រូប​​របស់​កូន​ប្រុស និង​កូន​ស្រី​​ដែល​បាន​​ចាប់​ដៃ​គ្នា​​រៀប​ការ​។ បើ​តាម​អបិយ​ជំនឿ​​ពី​បុរាណ បើ​ផ្កា​ស្លា​​មាន​ស្នាម​​ប្រេះ ឬ​បែក​ត្រង់​​ណា​មួយ​​នោះ គេ​ថា​​កូន​ស្រី​​មាន​ឫកពា​មិន​ល្អ ឬ​អាច​​និយាយ​ថា ​បាន​ក្បត់​​ប្រពៃណី​ខ្មែរ​រួច​ទៅ​​ហើយ។ ដូច្នេះ​នៅ​ពេល​​ដែល​គេ​​កាត់​ផ្កា​ស្លា​​ម្តងៗ​ គេ​ត្រូវ​​រក​កាំ​បិត​​ឲ្យ​មុត​​ល្អ រីឯអ្នក​​ឡើង​​កាត់​ផ្កា​​ស្លា​​វិញ...