សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

តើភាពនៅលីវជាអ្វី?

  • 10 months ago
  • Brugn

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ភាពនៅលីវ គឺជា​ការវៀរ​ចាកពី​សកម្មភាព​ត្រេក​ត្រអាល ប្រកប​ដោយ​កាមគុណ។ មនុស្ស​មួយ​ចំនួន​រិះគន់​ពុទ្ធសាសនា​ដោយ​និយាយ​ថា ឱវាទ​របស់​ព្រះពុទ្ធ​ដើរប្រឆាំង​នឹង​ធម្មជាតិ ហើយ​ពួកគេ​អះអាង​ថា ជីវិត​មាន​ភេទ​សម្ព័ន្ធ គឺជា​ធម្មជាតិ ព្រោះ​ហេតុ​ដូច្នេះ​ហើយ វាជា​ការ​ចាំបាច់​ត្រូវតែ​មាន​ទំនាក់​ទំនង​ផ្លូវភេទ។
 
តើភាពនៅលីវជាអ្វី?

ពុទ្ធសាសនា​មិន​បាន​ប្រឆាំង​នឹង​ភេទ​សម្ព័ន្ធ​ឡើយ ភេទ​សម្ព័ន្ធ​គឺជា​ភាព​ត្រេកត្រអាល​ប្រកប​ដោយ​កាម​គុណពី​ធម្មជាតិ ហើយ​ជាផ្នែក​មួយ​នៃជីវិត​លោកិយ​យ៉ាង​ជាក់​លាក់។ បុគ្គល​អាច​នឹង​ចោទ​សួរវា តើហេតុ​អ្វីបាន​ជា​ព្រះពុទ្ធអង្គ​គាំទ្រ​ភាព​នៅលីវ​ជាសិក្ខាបទ? តើវា​មិន​មែន​អយុត្តិធម៌ ហើយ​ប្រឆាំង​នឹង​ធម្មជាតិ​ទេឬ? ការរក្សា​នៅភាព​នៅលីវ​សម្រាប់​ជាសេចក្ដី​ចម្រើន​ផ្នែក​សតិបញ្ញា មិនមែន​ជា​សិក្ខាបទ​បែប​សាសនា​ថ្មីថ្មោង​មាន​ត្រឹម​សម័យ​ពុទ្ធកាល​នោះទេ។ ពាហិរ​សាសនាទាំងអស់​ដែល​មាន​នៅក្នុង​ប្រទេស​ឥណ្ឌា​សម័យ​នោះ ក៏បាន​ណែនាំ​ឱ្យមាន​ការ​រប្រតិបត្តិ​នេះដែរ។ សូម្បី​តែសព្វ​ថ្ងៃនេះ អ្នក​សាសនា​ដទៃខ្លះ​ទៀត ដូចជា​ពួក​ហិណ្ឌូ និង​ពួក​កាតូលិក​ក៏ធ្វើការ​រក្សា​សិក្ខាបទ​នេះជា​គោល​ការណ៍ដែរ។

ពុទ្ធសាសនិកទាំងឡាយ ដែល​បាន​លះបង់​ជីវិត​លោកកិយ​ដោយ​ស្ម័គ្រ​រក្សានូវ​សិក្ខាបទ​នេះ ពីព្រោះ​ពួកគេ​ដឹងយ៉ាង​ជាក់​លាក់​ច្បាស់​នូវការ​ប្រព្រឹិត្ត​នៅនិង​ភាព​រំខាន​ទាំង​ឡាយ​ដែល​ចូលមក ប្រសិន​បើ​ពួកគេ​ប្ដេជ្ញា ខ្លួន​ចំពោះ​ជីវិតនៃ​មនុស្ស​ដែល​មាន​គ្រួសារ។ ជីវិត​អាពាហ៍​ពិពាហ៍​អាច​ធ្វើឱ្យ​រំភើប ឬកាត់​បន្ថយ​នូវសេចក្ដី​ចម្រើន​នូវសតិ​បញ្ហា កាល​បើចំណង់​ចំពោះ​ភេទ​សម្ព័ន្ធ និង​សេចក្ដី​ប្រកាន់​មាំ​គ្រប់គ្រង​ចិត្ត ហើយ​ចំណង់​បាំង​បាត់នូវ​សេចក្ដី​ស្ងប់​ និង​សេចក្ដី​បរិសុទ្ធ​ចិត្ត (ចិត្តវិសុទ្ធិ)។ 

(ដកស្រង់ពីសៀវភៅ សុភមង្គល​ជីវិត​អាពាហ៍​ពិពាហ៍, ទំព័រ ៧៤, និពន្ធ​ដោយ​បណ្ឌិត ខេ. ស្រី. ធម្មានន្ទ​មហាថេរ, ប្រែដោយ​សាស្ត្រាចារ្យ ស៊ិន គង់)៕
  • Loading...
  • Home of Fashion
  • 25% off
  • Loading...