សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

អ្វីជាពិធីជីកស្រះ ឬជីកអណ្ដូង?

  • 6 months ago
  • 1132
  • ខ្មែរប្រពៃ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188BET

ក្នុងពិធីរៀប​មង្គលការ​របស់​ខ្មែរយើង បើរៀបរាប់​ទៅមាន​ច្រើន​យ៉ាង​ណាស់ ក៏ប៉ុន្តែ​បច្ចុប្បន្ន ពិធី​មង្គលការ​ត្រូវបាន​គេ​​ធ្វើកាត់ៗ ​និង​បែប​សង្ខេប ដើម្បី​បង្គ្រប់​កិច្ចតែ​ប៉ុណ្ណោះ ។ ធាតុពិត មង្គលការ ឱ្យត្រូវ​ក្បួន​ខ្នាត​បុរាណ​ខ្មែរ គឺមាន​រយៈពេល ៣ ថ្ងៃឯ​ណោះ  ។ វេលា ៣ថ្ងៃនេះ​គេឃើញ​ថា ​ប៉ែកខាង​ប្រជាជន​នៅ​បាត់ដំបង ​មាន​តំបន់​ខ្លះអាច​ប្រារព្ធ​ធ្វើបាន​ខ្លះៗ តែមិន​បានពេញ​បែប​បទ​ឱ្យអស់​នោះទេ ។​
 
 អ្វីជាពិធីជីកស្រះ ឬជីកអណ្ដូង?
 
បើតាមការរ៉ាយរ៉ាប់​របស់​អាចារ្យ​ម្នាក់ ​ក្នុងទឹក​ដី​បាត់ដំបង​បាន​ប្រាប់​ឱ្យដឹងថា ពិធីមង្គល​ការនៅ​ពេល​បច្ចុប្បន្ន ត្រូវបាន​គេធ្វើ​ឡើង​តាម​បែប​សង្ខេប គ្រាន់តែ​ឱ្យ​ដូនតា ដឹងឮ​តែ​ប៉ុណ្ណោះ ​តែមិន​បាន​ធ្វើឱ្យ​គ្រប់ជ្រុង​ជ្រោយ​ឡើយ ។ លោក​អាចារ្យ​បាន​បន្តថា ពិធី​មង្គលការ​មាន​ច្រើន​ណាស់ ​ក្នុងនោះ​មាន ពិធី​គាស់ខ្ញែរ  ពិធីរាំ​ខ្វែងពែង  ពិធីបុក​សាច់ជូរ ពិធី​បុកល័ក្ត ពីធី​ជីកស្រះ ឬជីក​អណ្តូង ពិធី​កាត់​ស្លឹក ពិធី​លាយ​ល័ក្ត ពីធី​ស្ងោរល័ក្ត ពិធី​បៀមល័ក្ត និងពិធី​ជាច្រើន​ទៀត ។ តែ​លោក​សូមលើក​យកតែ​ពីធីមួយ​មក​បង្ហាញ​សិន ក្នុងនោះ​គឺពិធី​ជីកស្រះ ឬអណ្តូង ដែល​មាន​អត្ថន័យ​ដូចខាង​ក្រោមនេះ ៖ 

 ពិធីជីកស្រះ ឬ ជីក​អណ្ដូង​នេះ មាន​អ្នកភ្លេង ៤នាក់​ឈរកាន់​ចប កាប់​ចបជីក ច្រៀង​ធ្វើកាយ​វិការ​ជីកដី  ហាក់​ដូចជា​មាន​ការ​ហត់នឿយ​ខ្លាំង អំពី​ការ​ជីកស្រះ ឬជីក​អណ្ដូង​យក​ទឹកមក​លាយ​ល័ក្ដ​ធ្វើថ្នាំ​ធ្មេញ ឱ្យកូន​ស្រីបៀម។ ពិធីនេះ គេត្រូវច្រៀង​បទចម្រៀង​មានទំនុកថា៖
 
- ថ្ងៃជាឧត្តម                                              ថ្ងៃជាឧត្តម 
 
  លោកមេបាប្រើខ្ញុំ                                       ឱ្យរាំជីកអណ្ដូង។ 
 
  ឱទងវងខ្ញុំអើយ                                        ឱ្យរាំជីកអណ្ដូង។ 
 
- គ្នាយើង៤នាក់                                          ដើរអីរយោង 
 
   លោកមេបាប្រើយើង                                 ឱ្យរាំជីកអណ្ដូង។ 
 
   ឱទងវងខ្ញំអើយ                                       ឱ្យរាំជីកអណ្ដូង។ 
 
- ជីកទៅជីកមក                                         បានដីក្រហូង 
 
 ខ្ញុំរាំជីកអណ្ដូង                                      យកទឹកលាយល័ក្ដ។ 
 
 ឱទងវងខ្ញុំអើយ                                    យកទឹកលាយល័ក្ដ។ 
 
                
សូមបញ្ជាក់ថាទឹកអណ្ដូង​ដែល​ជីកយក​បាន​មកនោះ ជា​ទឹកផ្អែម ជាទឹក​មាន​រស់ជាតិ​ឆ្ងាញ់ ។ 
 
ប្រសិនបើពិធីរៀប​អាពាហ៍​ពិពាហ៍នោះ មាន​ពេល​វែងល្អ  អ្នកភ្លេង​រៀប​ពិធី​កំប្លែង ដោយ​ខ្លួន​មុជទឹក ទឹកចូល​ត្រចៀក ខ្លះទះ ខ្លះផ្លុំ ខ្លះត្បារ...។ បើនៅ​តែមិន​ចេញ​ត្រូវ​បញ្ជាប់​មេមត់ព្រៃ សួរអំពី​មូលហេតុ​ផ្សេងៗ ថាតើ​មានការ​ខុស​ទាស់​បែបណា? មេមត់​ព្រៃឆ្លើយថា មិន​សុំអនុញ្ញាត​ពីគេ ដើរជាន់​ក្បាលគេ នោម​ដាក់គេ ទើប​សុំអង្វ​រកថ្វាយ​អាការ​សាហាវ​ទើបបាន​ទឹកចេញ​ពីត្រចៀក។ 
 
បើជីកអណ្ដូងបានទឹកហើយ ត្រូវយក​ទឹកនោះ​ទៅជូន​មេបា។ លោក​មេបា​បង្គាប​ឱ្យទៅ​រកកាត់​ស្លឹក​យក​មកធ្វើ​កន្ទោង​ដាក់​ល័ក្ដស្រី ៕
  • Loading...
  • Home of Fashion
  • 25% off
  • Loading...