សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ស្បែកជើង

  • 4 months ago
  • 586
  • Brugn

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188BET

តាមសមួយនេះ គេរាប់​អាន​ប្រើទ្រនាប់​ជើង (ស្បែកជើង) ដើម្បី​ការពារ​បាតជើង​កុំឱ្យប៉ះ​ទង្គិច ឬមុត និង​ការពារ​ក្ដៅត្រជាក់ផង ជារបៀប​តែងខ្លួន​តាម ទម្លាប់​អឺរ៉ុបផង។

ស្បែកជើង

ចំណែកខាងគារវិកិច្ច របស់​គ្រហស្ថ​ប៉ែកខាង​អ្នកកាន់​ព្រះពុទ្ធ​សាសនា​វិញ ស្បែក​ជើង​ពាក់​ចូលវត្ត​មានការ​ទាស់​ខុស​ជាច្រើន​ប្រការ ៈ

១. ព្រះសង្ឃដែលគ្មានពាក់ស្បែកជើង

មិនត្រូវនិយាយស្ដី​នឹង​គ្រហស្ថ ដែលពាក់​ស្បែក​ជើងទេ។ បើពាក់​ដូចគ្នា​មិនជា​ការ​ទាស់​ខុសទេ។

២. គ្រហស្ថមិនត្រូវពាក់ស្បែកជើង​ឡើង​កុដិលោកសង្ឃ ឬឡើង​ព្រះវិហារ ព្រះចេតិយ​ទេ។ ត្រូវដោះ​ទុកនៅ​កាំជដណ្ដើរ​ខាង​ក្រោម ទើបរួច​ទោស​ក្នុង​ គារវកិច្ច។

ចំណែកព្រះវិហារ និង​ព្រះចេតិយ​នេះ ត្រូវយើង​ជាអ្នក​ចេះអប់រំ​ថ្ងាយ​បង្គំ​ព្រះពុទ្ធ ចេះហាម​ខ្លួន​យើងផង ហាម​អ្នក​ដទៃផង ដែល​ពុំបាន​ដឹង​ជាក់ក្នុង​គារវកិច្ចថាៈ " កុំឱ្យពាក់​ស្បែក​ជើងឡើង " ចុះបើ​មានជន​បរទេស​ដែល​ជាអ្នក​មិនកាន់​ព្រះពុទ្ធ​សាសនា​នានោះ អ្នកចាំ​ព្រះវិហារ ទោះ​ព្រះសង្ឃក្ដី​គ្រហស្ថ​ក្ដីគប្បី​ប្រាប់ ពន្យល់​ឱ្យដឹង​ផងថា " ត្រូវតែ​ដោះស្បែក​ជើង​ទើប​ចូលបាន "។ យ៉ាងនេះ​ហើយ​ទើប សមរម្យ​នឹងឈ្មោះ​ដែល​ហៅថា អ្នកកាន់​ព្រះពុទ្ធ​សាសនា។

តួយ៉ាងដូចជានៅវត្ត​ព្រះកែវ​មរកត រាជរារាម ក្រុងភ្នំពេញ​សព្វថ្ងៃនេះ មានជន​បរទេស​ចូលមក​មើល​គ្មាន​សល់​ថ្ងៃណាមួយ​សោះឡើយ តែទៅ​ដល់​ព្រះវិហារ​ហើយ ពួកមគ្គុទេសក៌ (អ្នកនាំផ្លូវ) ព្រះរាជ​វាំង​ពន្យល់​ឱ្យដោះ​ស្បែកជើង​សិន ទើបឱ្យ​ឡើង​ចូលមើល។ មិនតែ​ប៉ុណ្ណោះ​មានទាំង​បំរាមបិទ​នៅសន្លឹក​ទ្វារទៀត ប្រាប់​ឱ្យដោះ​ស្បែកជើង និងមួក។ បញ្ញត្តិនេះ មិនមែន​កម្រិត​តែលើ​អ្នកតូចទេ ទោះជា​អ្នកធំក៏​សុំឱ្យដោះ​ស្បែកជើង​ជាដរាប។ សូម្បីតែព្រះ​ករុណា​ជាម្ចាស់​ផែនដី ព្រះអង្គ​ក៏ទ្រង់​បំពេញ​គារវកិច្ច​បាន​បរិបូណ៌ ព្រះអង្គ​ទ្រង់ដោះ​ព្រះសុព័ណ៌​បាទទុកសិន បាន​ស្ដេច​ចូល​ព្រះវិហារ។

ខ្ញុំពោល​រៀបរាប់​យ៉ាងនេះ ហាក់ដូច​ជាមើល​ងាយ​លោក​អ្នកពេក។ មិនមែន​ដូច្នោះទេ ព្រោះខ្ញុំ​បានឃើញ​ក្មេង​កំលោះ​ជំទង់ និងក្រមុំ​ជាច្រើន​នាក់ពាក់​ស្បែក​ជើងឡើង​ព្រះវិហារ-ព្រះចេតិយ ប្រហែល​ពុំបាន​ដឹងវិន័យ​ក្នុងគារវកិច្ច ដែលយើង​រាល់គ្នា​ត្រូវសម្ដែង​សេចក្ដីគោរព ចំពោះ​ព្រះពុទ្ធ​ព្រះធម៌ ព្រះសង្ឃ។

ដូច្នេះដំណើរទៅវត្ត ជាដំណើរ​ទៅរក​បុណ្យ មិន​ប្រមូល​យកបុណ្យ​ត្រឡប់​ទៅជា​ឱបក្រសោប​វេចយក​បាបមកផ្ទះ​វិញ ដោយ​ទោស​ខុសក្នុង​គារវកិច្ច​នោះទេ។ នេះជា​ការគួរឱ្យ​សោក​ស្ដាយ​ពេក​ណាស់ សម្រាប់​យើង​ជាអ្នកថ្វាយ​ខ្លួន​ព្រះពុទ្ធ​សាសនា។

៣. ស្បែកជើងនេះចែកត្រឹមពីរជំពូកទៅចុះ គឺស្បែក​ជើង​ឃ្លុប​ជិតជើង និងស្បែក​ជើងមិន​ឃ្លុបជិតជើង។

ក. ស្បែកជើងឃ្លុប គឺស្បែកជើងខ្លី (Soulier) ស្បែក​ជើងកវែង (Bottine) នេះបើ​យើងរៀប​ខ្លួន​ត្រឹមត្រូវ ស្បែកជើង​ស្រោមជើង ឬតែង​ខ្លួនរបៀប​អឺរ៉ុប ហើយ​ទៅផ្ទះ​គ្រហស្ថ​ដូចគ្នា​នោះ ត្រូវពាក់​បានរ​ហូតដល់​ទីកន្លែង​ដែល​គេទទួល​យើង មិនត្រូវ​ដោះទុក​នៅខាង​ក្រៅទេ កុំគិត​ខ្លាចថា​ព្រោះ​អ្នកធំ ឬផ្ទះ​ចៅហ្វាយ​គ្រប់អស់​ហើយ។ បើដោះ​ស្បែក​ជើងនេះ ចេញវិញ​ទៅជា​ជំទាស់​នឹងទម្លាប់​អារ្យធម៌​អឺរ៉ុប​ទៅវិញ។

ខ. ស្បែកជើងមិនឃ្លុបជិត ត្រូវរាប់​យកស្បែក​ជើងផ្ទាត់​គ្រប់បែប​យ៉ាង និងស្បែក​ជើងឈើ។

បើយើង​ពាក់ស្បែក​ជើងផ្ទាត់ ឬស្បែង​ជើង​ឈើទៅវត្ត ត្រូវដោះ​ទុកនៅ​កាំជណ្ដើរ​ក្រោម​ជាដរាប នៅ​ព្រះវិហារ​ក៏ដោយ​កុដិលោក​ក៏ដោយ។

តែបើទៅផ្ទះ​គ្រហស្ថ​ដូចគ្នាវិញ ស្បែកជើង​ឈើត្រូវ​ទុកនៅ​កាំជណ្ដើរ​ក្រោម​បង្អស់។ ឯស្បែក​ជើងផ្ទាត់ ពាក់ឡើង​ទៅលើ​ផ្ទះគេបាន​តែត្រឹម​មាត់ទ្វារ មុខ។

គ. ស្បែកជើងសង្រែក ពាក់បាន​តែដើរលេង ទៅវត្ត-ទៅធ្វើ​ការងារ ព្រោះបើ​មានការ​ត្រូវដោះ​ចេញ យើង​នឹងដោះ​បាន​ដោយ​ងាយ។ តែបើ​យើងពាក់ ទៅរក​អ្នកធំ មាន​គាល់​ព្រះមហាក្សត្រក្ដី ក្សត្រធំៗក្ដី រដ្ឋមន្ត្រីក្ដី នេះបាន​ជាដាច់​ខាត។ សូម្បីតែ​ទៅ​ទទួល​លៀង​ក្រយ៉ាហារ​ក្នុងឱកាស​ផ្សេងៗ នោះស្បែក​ជើង សង្រែក​ក៏មិន​សមរម្យ​នឹងពាក់​ទៅទេ។ ស្បែកជើង​សង្រែក​ទុក​ដូចជា​ស្បែក​ជើង​ផ្ទាត់ដែរ។ ស្បែកជើង​សង្រែក​មិនទុក​ជាគ្រឿង​ប្រដាប់​មួយ​ដែល​ប្រើប្រាស់​បាន ដូច​ជាស្បែក​ជើង​ឃ្លុបជិត​ជើងដែរ៕

  • Loading...
  • Home of Fashion
  • 25% off
  • Loading...