សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

វិធីធ្វើ​ខ្ទឹម​ជ្រក់​ពងទាកូន

  • 6 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

នៅ​ថ្ងៃ​នេះ ​ខ្មែរប្រពៃ សូម​បង្ហាញ​ពី​​​វិ​ធី​ធ្វើ ​ជ្រក់​ខ្ទឹមស ដែល​​អ្នក​អាច​យកវា​ទៅ​ញ៉ាំ​​ផ្ទាប់​ជា​មួយ​ពង​ទា​កូន​ ឬ​ក៏​ត្រី​ចៀន​​បាន​។ ខាង​​ក្រោម​នេះ​ គឺជាវិធី​ខ្ទឹមជ្រក់​៖

+ គ្រឿងផ្សំ៖

  • ខ្ទឹមស ១គីឡូ ចិតជា​ចំណិត​ស្តើង (ត្រាំទឹកឲ្យ​​រីក​សំបក​​មុន​​និង​ចិត)
  • ម្ទេសទឹក ២៥០ក្រាម
  • ស្ករស ២៥០ក្រាម
  • ប៊ីចេង ១ស្លាបព្រាបាយ
  • ទឹកខ្មេះ ២ស្លាព្រាបាយ

+ វិធីធ្វើ៖

១. មុន​ដំបូង​យក​ម្ទេស​ទឹក​មក​ឆា​ជា​មួយ​ស្ករស​ និង​ប៊ីចេង។

២. បន្ទាប់​ពី​ឆា​រួច​ហើយ​ទុក​វា​ឲ្យ​ត្រ​ជាក់​ទើប​យក​ខ្ទឹម​ស​​ដែល​ចិត​រួច​មក​ច្របល់​​ឲ្យ​សព្វ។

៣. យក​ទឹក​ខ្មេះ​ដាក់​ចូល​ច្របល់​បញ្ចូល​ជា​មួយ​គ្នា​​ដែរ​ឲ្យ​​ចូល​រស​ជាតិ​ រួច​ភ្លក់​​មើល​តាម​​ចំ​ណូល​ចិត្ត។

៤. ផ្អាប់​ទុក​ចោល​ ១ម៉ោងដើម្បីឲ្យ​​​បាត់​ជាតិ​​ហាង​​ជា​ការ​ស្រេច​ ប៉ុន្តែ​ជ្រក់​​នេះ​មិន​​អា​ច​ទុក​​ញ៉ាំ​​បាន​​យូរ​ទេ៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ