សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

បាយឆាគីមឈី

  • 8 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជាធ្លាប់ញ៉ាំ​ បាយ​ឆាគីម​ឈី រួចមក​ហើយ ប៉ុន្តែ​ក៏មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​បាន​សាកល្បង​រសជាតិ​នឹង​វិធីធ្វើ​អាហារ​មួយ​មុខនេះ​ដែរ។ ដូច្នេះ ខ្មែរប្រពៃ នឹង​ធ្វើ​ការ​បង្ហាញ​ពីរបៀប​ធ្វើដូច​ខាងក្រោម៖

+ គ្រឿងផ្សំ៖

  • សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម
  • បាយឆ្អិន ១ចានធំ
  • ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
  • គល់ខ្ទឹម ៣គល់
  • គីមឈីចិញ្ច្រាំ កន្លះកូនចាន
  • ទឹកគីមឈី ១ស្លាបព្រាបាយ
  • ប្រេងល្ងរ កន្លះស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ស៊ុត ១គ្រាប់
  • ល្ងរសលាយខ្មៅ កន្លះស្លាបព្រាកាហ្វេ(លីងឈ្ងុយ)
  • ប្រេងឆា ២-៤ស្លាបព្រាបាយ

+ វីធីធ្វើ៖

១. មុន​ដំបូង​យក​សាច់​ជ្រូក​មក​ដាក់​ឆា​ឱ្យ​ឆ្អិន​ជា​មុន​សិន។

២. យក​បាយ​ឆ្អិន​ដែល​ដាក់​ក្នុង​ចាន​​រួច​ហើយ​ ដាក់​​ប្រេង​​ឆា​ចូល​ ១ស្លាបព្រា​បាយ ​រួច​ច្របល់​ចូល​​គ្នា​ឱ្យសព្វ។

៣. ​​យក​គល់​ខ្ទឹម​ដាក់​​ឆា​ឱ្យ​ឈ្ងុយ​ បន្ទាប់​​មក​ដាក់​គីម​ឈី​​ចិញ្ច្រាំ, ទឹក​​គីមឈី និង​បាយ​ចូល​ឆា​​វា​ឱ្យ​បាយ​​ឡើង​ក្រហម​​​ប្រហែល​ជា​ ៥-១០​នាទី​។

៤. បន្ទាប់​មក​បន្ថែម​​ទឹក​ស៊ីអ៊ីវ និង​ប្រេង​ល្ងរ​ រួច​​ឆា​វា​ឱ្យចូល​រស​ជាតិ​ សាក​ភ្លក់​មើល​​ស្ទើរ​អ្វី​ថែម​​តាម​ការ​ចូល​ចិត្ត។

៥. យក​ស៊ុត​​មក​ដាក់​ចៀន​ឱ្យឆ្អិន​ រួច​ហើយ​​យក​​​ដាក់​ពី​​លើ​បាយ​ឆា​ បន្ទាប់​មក​រោយ​​ស្លឹក​ខ្ទឹម និង​ល្ងរ​​ពី​លើ​​ជា​ការ​ស្រេច៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ