សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ឆាបង្គា​ស្ពៃក្តោប

  • 1 week ago
  • 52
  • សុខឡៃ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188BET

តើប្រិយ​មិត្ត​ធ្លាប់​​​​ស្គាល់ និងធ្លាប់​​បាន​ភ្លក់​រសជាតិ​អាហារ​មួយមុខ​នេះហើយ ​ឬនៅ? ម្ហូប​មួយមុខ​នេះ​​មាន​​ឈ្មោះ​ថា​ ឆាបង្គា​ស្ពៃ​ក្តោប ប្រសិន​​បើ​​អ្នក​មិន​ទាន់​​ធ្លាប់​ទេ​ សូម​​អនុវត្ត​ជា​មួយ​ខ្មែរប្រពៃ ​ទាំង​អស់​គ្នា​ដូច​ខាង​​ក្រោម៖

+ គ្រឿងផ្សំ៖

  • - បង្គា ៣០០ក្រាម យក​ក្បាល និង​សំបក​ចេញ
  • - ស្ពៃក្តោប ១ដុំតូច ចិតជា​ចំណិត​តូចៗល្មម
  • - ប៉េងប៉ោះ ២ផ្លែ ចិតជាដុំតូចៗ
  • - ខ្ទឹមក្រហម ១ដុំធំចិត​ជាចំណិត
  • - ការ៉ុត ១មើមតូច​ចិតជា​សរសៃវែង
  • - ម្ទេសហាន់ ដាក់តាម​ចំណូល​ចិត្ត
  • - ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
  • -​ ទឹកត្រី ១ស្លាបព្រាបាយ
  • - ស្ករស កន្លះស្លាបព្រាកាហ្វេ
  • - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • - អំបិល ចុងស្លាបព្រាកាហ្វេ
  • - ម្រេចម៉ត់ ដាក់តាម​ចំណូល​ចិត្ត
  • - ស៊ុត ១គ្រាប់ ​យក​ពណ៌​ក្រហម​គោះ​ដាក់​ចាន​វាយ​ឱ្យ​បែក
  • - ប្រេងឆា ២-៣ស្លាបព្រាបាយ

+ វិធីធ្វើ៖

១. ដំបូង​យក​ឆ្នាំង​ខ្ទះ​ដាក់​លើ​ភ្លើង ​រូច​ចាក់​ប្រេង​ឆា​ចូល​ទុក​ឱ្យក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឱ្យ​មាន​ខ្លិន​ឈ្ងុយ។

២. ដាក់​ខ្ទឹម​ក្រហម​ចូល​ឆា​វា​បន្តិច​ដាក់​ប៉េង​ប៉ោះ​ចូល​ឆា​ចូល​គ្នា​​ប្រហែល​ជា​២-៣​នាទីដាក់​បង្គា​ចូល​​ឆា​មួយ​សន្ទុះ(ដាក់​ទឹក​ចូល​បន្តិច)​ ទើប​ដាក់​ការ៉ុត​ និង​ម្ទេស​ចូលទុក​វា​ ៣​នាទី​ទៀត។

៣. បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ចូល​ឆា​ត្រ​ឡប់​បន្តិច​​ទើប​ដាក់​ ទឹកត្រី, ស្ករស, អំបិល, ប៊ីចេង, ម្រេច និង​ស៊ុត​ចូលឆា​បន្តទៀត​ឱ្យ​បន្លែ​ឆ្អិន​ប្រហែល​ជា ៣-៤នាទី​ទៀត​ជាការ​ស្រេច៕

  • Loading...
  • Home of Fashion
  • 25% off
  • Loading...