សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ញាំ​សាច់ជ្រូក​បីជាន់​ជាមួយ​បង្គា

  • 1 month ago
  • 144
  • សុខឡៃ

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ថ្ងៃនេះ ខ្មែរប្រពៃ សូម​បង្ហាញ​ពីវិធី​ធ្វើញាំ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ បើ​ប្រិយមិត្ត​បាន​ភ្លក់ហើយ​ច្បាស់​ជា​ជាប់​ចិត្ត​មិន​ខាន នោះគឺ ញាំសាច់​ជ្រូកបី​ជាន់​ជាមួយ​នឹងបង្គា។ ដូច្នេះ​កុំចាំ​យូរ​សូម​អនុវត្ត​ទាំង​អស់​គ្នាដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ៖

  • - សាច់ជ្រូក​បីជាន់ ២០០ក្រាម​ស្ងោរឆ្អិន​ហាន់​ចំណិត​ស្តើងៗល្មម​
  • - បង្គា ២០០​ក្រាម​ស្ងោរឆ្អិន បេះជាដុំៗ​តូចល្មម
  • - ស្ពៃក្តោប ១០០ក្រាមចិត​សរសៃ​ល្អិតៗ
  • - សណ្តែកបណ្តុះ ១០០ក្រាម
  • - ត្រសក់ ២ផ្លែចិតស្តើងៗ
  • - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • - សណ្តែកដីលីង ២ស្លាបព្រាបាយ (បុក)
  • - ម្ទេសប្លោកទុំ ១ផ្លែតូចចិត​ចំណិត​ស្តើងៗ
  • - ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • - ស្ករស កន្លះស្លាបព្រាបាយ
  • - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • - អំបិល ចុងស្លាបព្រាកាហ្វេ
  • - ទឹកខ្មេះ ២ស្លាបព្រាបាយ​ ឬបន្ថែម​បន្ថយ​តាម​ចំណូល​ចិត្ត

+ វិធីធ្វើ៖

១. មុន​ដំ​បូង​យក​ចានគោម​​មួយ​មក​​ដាក់​លាយគ្រឿង​ផ្សំ​ចូល​​ ស្ករស, ទឹកត្រី, ទឹកខ្មោះ, ប៊ីចេង, អំបិល, ខ្ទឹមស និងដាក់​ទឹក​ឆ្អិននៅ​ក្តៅចូល​បន្តិច រួចកូរឱ្យ​រលាយ​ទុក​ដោយ​ឡែក​សិន។

២. បន្ទាប់​មក​យក​ចាន​គោមធំ​មួយ​ដាក់​​ស្ពៃ​ក្តោប, ត្រសក់, ម្ទេ​ស, បង្គា,សាច់ជ្រូកចូល ជាមួយ​គ្រឿង​ផ្សំ​ដែល​លាយ​​ទុក​ក្នុង​​ចាន​គោម​ ​ដាក់​ស្មាន​មើល​សិន​ រួច​ភ្លក់​ថែម​តាម​ចំ​ណូល​ចិត្ត។

៣. បន្ទាប់​មក​ទៀត​​ដាក់​សណ្តែក​ដី​លីង​ចូល​ ១ស្លាបព្រាបាយ ច្របល់​ចូល​គ្នា​ រួច​ហើយ​ពេល​ដែល​ដួស​ញ៉ាំ​រោយ​សណ្តែក​ដី​លីង​ពីលើ​​បន្ថែម​ទៀត​ជា​ការ​ស្រេច៕

  • Loading...
  • Home of Fashion
  • 25% off
  • Loading...