សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ឆាខាត់ណា​ប្រេងខ្យង​សាច់មាន់

  • 5 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

តើធ្វើយ៉ាងម៉េច​ទើប ឆាខាត់ណាប្រេង​ខ្យង​សាច់​មាន់ ឱ្យមាន​រសជាតិ​ឆ្ងាញ់? ចង់ដឹង​ថាគេ​ត្រូវធ្វើ​យ៉ាង​ណាខ្លះ សូម​មើល​ការបង្ហាញ​ទាំងអស់​គ្នាដូច​ខាងក្រោម៖

+ គ្រឿងផ្សំ៖

  • - ​ខាត់ណា ៣០០ក្រាម (ស្រុះទឹក​ដាំ​ពុះ​ដាក់​អំបិល, ប្រេងឆា​មួយ​មុខបន្តិច)
  • - សាច់មាន់ ៣០០ក្រាមហាន់​ដុំតូច​ល្មម (ប្រឡាក់ ស្រាអង្ករ (បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
  • - ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
  • - ស្លឹកខ្ទឹម ២ដើមហាន់
  • - ប្រេងខ្យង ៣ស្លាបព្រាបាយ
  • - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • - ស្ករស ១ស្លាបព្រាកាហ្វេ
  • - ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
  • -​ ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
  • - ទឹកស៊ុបមាន់ ១ចាន​ចង្កឹះ
  • - ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
  • - ប្រេងឆា ៤ស្លាបព្រាបាយ

+ វិធីធ្វើ៖

១. មុន​ដំបូង​ដាក់​ឆ្នាំង​​ដាំ​ទឹកឱ្យពុះ​រួច​បន្ថែម​អំបិល និង​ប្រេងឆា​ចូល​បន្តិច បន្ទាប់​​យក​ខាត់​ណា​មក​ដាក់​ស្រុះ (ទុកទាំងដើម) ពេល​ស្រុះរួច​យក​មក​លាងទឹក​​ត្រជាក់​វិញ។

២. យកសាច់​មាន​មក​ប្រឡាក់ ស្រាអង្ករ,​ ម្សៅមី និងប្រេងឆា កូរ​វា​ចូល​គ្នា​ឱ្យ​សព្វ។

៣. បន្ទាប់​មក​យក​ទឹក​ស៊ុប​មាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និង​ម្សៅមី មក​កូរ​លាយ​ចូល​គ្នាឱ្យ​សព្វ(ដាក់ក្នុង​ចាន​គោម​មួយ)។

៤. ​យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆា​ ២ស្លាបព្រាបាយ​ ចូល​ដាក់​ភ្លើង​ឱ្យ​ក្តៅ​ចាក់​ខ្ញី​ចូល​ឆា​ឱ្យ​មាន​ខ្លិន​ឈ្ងុយ​ បន្ថែម​ខ្ទឹម​ស​ចូល​ទុក​ឱ្យ​មាន​ខ្លិន​ឈ្ងុយ​ដូច​គ្នា (ខ្ទឹមស, ខ្ញី​ដាក់​ពាក់​កណ្តាល) ទើប​​ដាក់​សាច់​មាន់​ចូល​ឆា​រហូត​​ទាល់​តែ​ឆ្អិន​ដួស​ទុក​មួយ​ឡែក​សិន។

៥. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ម្តង​ទៀត​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស, ខ្ញីដែល​នៅ​សល់​ជា​មួយ​និង​ស្លឹក​ខ្ទឹម​​ឆា​ឱ្យ​ឈ្ងុយ​ដាក់​ខាត់​ណា​ស្រុះ​រួច​ចូល​ បន្ទាប់​មក​ទៀត​យក​គ្រឿង​ផ្សំក្នុង​ចាន​គោម​ចាក់​ដាក់​ពីលើគ្របទុក​ ១នាទីចូក​ត្រឡប់​វា​។

៦. បន្ទាប់​ពី​ត្រឡប់​​ឱ្យចូល​រស់​ជាតិ​ទាំង​សង​ខាង​ហើយ ​ស្រង់​វា​ដាក់​ចូល​ក្នុង​ចាន​​រាប​ស្មើ​មួយ (ស្រង់​តែ​បន្លែ)​ បន្ទាប់​មក​ទៀត​​យក​សាច់​មាន់​ដែល​ឆា​ទុក​ មក​ដាក់​ឆា​ជា​មួយ​ទឹក​ដែល​នៅ​ក្នុងខ្ទះ​ម្តង​ទៀត ​២-៣ត្រឡប់​ដួស​ដាក់​ក្នុង​ចានពី​លើ​ជា​ការ​ស្រេច៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • ABee Milk
  • Home of Fashion
  • 25% off
  • Loading...