សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

វិធីធ្វើ​ជ្រក់ល្ហុង​ឱ្យមាន​រសជាតិឆ្ងាញ់

  • 3 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ដើម្បី​ឱ្យ​​ ជ្រក់​ល្ហុង ​​មាន​រស​ជាតិកាន់​តែ​​ឆ្ងាញ់​ ប្រិយមិត្ត​ត្រូវ​​ដឹង​​ពីវិធី​​ធ្វើ និង​គ្រឿង​ផ្សំ​​សម្រាប់​លាយ​បញ្ចូលគ្នា​ឱ្យ​បាន​​គ្រប់​មុខ។ ដូច្នោះ​​កុំចាំ​យូរ​ សូម​អនុវត្ត​ទាំង​អស់គ្នា​​ដូច​ខាង​ក្រោម៖

គ្រឿងផ្សំ៖

  • - ​ល្ហុង​ ៣០០ក្រាម ឈូសជាសសៃ
  • - ត្រសក់ ២-៣ផ្លែចិតជាចង្វាមូល
  • - ការ៉ុត ១មើមឈូសជាសសៃ
  • - ខ្ញី ១ដុំ​ចិតជាបន្ទះ​ស្តើង
  • - ខ្ទឹមក្រហម ១ដុំធំចិតជាបន្ទះ​ស្តើង
  • - អំបិល ១ស្លាបព្រាបាយ
  • - ទឹកខ្មេះ ៣-៥ស្លាបព្រាបាយ
  • - ខ្ទឹមស ៥កំពឹសចិញ្រ្ចាំ
  • -​ ស្ករស ៣ស្លាបព្រាបាយ
  • - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ

វិធីធ្វើ៖

១. មុន​ដំបូង​យក​ល្ហុង​ ការ៉ុត និងអំបិល (ទុកបន្តិច) មក​ច្របល់​ចូល​គ្នា​ រួច​ទុក៥នាទី។

២. ៥នាទី​ក្រោយ​មក​យក​វា​មក​លាងទឹក រួច​ហើយ​ពូត​ឱ្យ​អស់​ទឹក។

៣. បន្ទាប់​មក​យក​វា​មក​លាយ​ជា​មួយ​ ខ្ញី, ត្រសក់, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ម្សៅស៊ុបមាន់ និង​អំបិល​ដែល​នៅ​សល់​ រួច​ហើយ​ច្របល់​ចូល​គ្នា។

៤. បន្ទាប់​មក​ទៀត​ដាក់​ទឹក​ខ្មេះចូល​រួច​​​ច្របល់​ម្តង​ទៀតឱ្យ​បាន​សព្វ​រួច​ភ្លក់​មើល បើរស្ទើរ​រស់ជាតិ​ណាមួយ​អាច​​បន្ថែម​​តាម​តា​ចូល​ចិត្ត​៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Home of Fashion
  • 25% off
  • Loading...