សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

វិធីធ្វើ​ការ៉េម​ទុរេន​ ត្រជាក់​ឆ្ងាញ់

  • 4 months ago
  • ខ្មែរប្រពៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្នុងការធ្វើ​ការ៉េម​ទុរេន​ឱ្យ​ឆ្ងាញ់​ពិសារ អ្នកមិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​ធ្វើការ៉េម​ដូចនៅ​ក្នុងហាង​ធំៗ​នោះទេ គឺគ្រាន់​តែ​ស្វែងរក​វត្ថុធាតុ​ដើម​មួយ​ចំនួន និង​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​គឺជាការ​ស្រេច។

គ្រឿងផ្សំ៖

  • - សាច់ធូរេន ២៥០ក្រាម
  • - ខ្ទិះដូង ១៥០មីលីលីត្រ
  • - ទឹកដោះគោស្រស់ ២០០មីលីលីត្រ គ្មាន​ជាតិស្ករ
  • - ស្ករ ៨០ក្រាម
  • - អំបិល
  • - ម្សៅ Vannila ១ស្លាបព្រាកាហ្វេ

ការអនុវត្ត៖

ជំហានទី ១៖ ខ្ទិះ​ដូង និង​ស្ករស ដាក់លើ​ចង្ក្រាន​ដើម្បី​រំលាយ​ឱ្យ​ចូលគ្នា ហើយ​បាន​បិទភ្លើង​ចង្ក្រាន​វិញ (កម្តៅ​ឱ្យក្តៅ​បាន​ហើយ​មិន​បាច់ពុះទេ)។

ជំហានទី ២៖ ប្រើស្លាបព្រា​ច្របល់​ធូរេន និង​ទឹកដោះគោ​ឱ្យ​ចូលគ្នា ហើយ​ដាក់ម្សៅ vanilla និង​អំបិល​ចូលរួច​ច្របល់​ឱ្យចូលគ្នា​ទៀត។

ជំហានទី ៣៖ យកល្បាយ​ដែលកូរ​ហើយ​ដាក់​ចូលទៅ​ប្រអប់​ការ៉េម ទុក​ក្នុង​ទូរទឹកកក ៧-៨ ម៉ោង​គឺអាច​បរិភោគ​បាន​ហើយ។

ចំណាំ៖ ប្រសិនបើ​អ្នកប្រើ​ប្រអប់​ធំ អ្នក​ត្រូវយក​ចេញ​ក​ហើយ​ប្រើស្លាប​ព្រាច្របល់​វារៀង​រាល់ ២ម៉ោងម្តង វានិង​ធ្វើឱ្យ​ការ៉េម​របស់​អ្នកម៉ត និង ទន់ល្អ៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Home of Fashion
  • 25% off
  • Loading...