សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

លតឆាសាច់គោ

  • 7 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

សម្រាប់ព្រឹកនេះ ខ្មែរប្រពៃ មាន​អាហារ​មួយ​មុខ​ទៀត​ហើយ ដែល​ត្រូវ​លើក​យក​មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ទាំង​អស់គ្នា​ឱ្យបាន​ដឹង នោះគឺ លត​ឆាសាច់គោ។ ចង់ដឹង​ថាអាហារ​មួយមុខ​នេះ​គេត្រូវធ្វើ​យ៉ាង​ណាខ្លះ សូម​តាម​ដាន​ទាំងអស់គ្នា។

+ គ្រឿងផ្សំ៖

  • - ​សាច់គោ ២០០ក្រាម ហាន់បន្ទះ​ស្តើងៗ
  • - ស៊ុត ១គ្រាប់​ ចៀន​ឆ្អិន
  • - លត ១ចាន​គោម​តូចល្មម
  • - ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ
  • - ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
  • - សណ្តែកបណ្តុះ ២៥ក្រាម
  • - ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
  • - ស្ករស កន្លះស្លាបព្រាកាហ្វេ
  • - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • -​ ប្រេងឆា ២-៤ស្លាបព្រាបាយ

+ វិធីធ្វើ៖

១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​​ក្នុងខ្ទះ​ដាក់​ភ្លើង​ឱ្យ​ក្តៅ ដាក់​ខ្ទឹមសចូល​ឆា​ឱ្យ​ឈ្ងុយ​ដាក់​​សាច់​គោ​ចូល​ឆា​ត្រឡប់​បន្តិច​ដាក់​​​ទឹក​ស៊ីអ៊ីវ​ខាប់ និង​ស្ករសឆា​ឱ្យរាង​ឆ្អិនល្មម។

២. បន្ទាប់​មក​ដាក់​លត​ចូល​ឆា​វា​​ជា​មួយ​សាច់​គោ​បន្តិច​សិន​ រួច​ហើយចាំ​ដាក់​ ខាត់ណា, ផ្កា​គូឆាយ និង​សណ្តែក​បណ្តុះ ឆា​​ឱ្យបន្លែ​ឆ្អិន​​តាម​ការ​ចូ​ល​ចិត្តរួច​ដួស​ដាក់​ក្នុង​ចាន​។

៣. បន្ទាប់​មក​ទៀត​យក​ស៊ុត​មក​ដាក់​ចៀន​ឱ្យឆ្អិន​ រួច​ហើយ​ដួស​ដាក់​​ពីលើ​ចាន​លត​ឆា​ជា​ការ​ស្រេច៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • ABee Milk
  • Loading...