សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

នំដំឡូងដុត

  • 9 months ago
  • សុខឡៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ចង់ដឹងទេ តើ​ធ្វើយ៉ាង​ម៉េច​ទើប​អាច​ទទួល​បាន​នំដំឡូងដុត ដែល​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់? គ្មាន​អ្វីពិបាក​នោះទេ ប្រសិន​បើ​អ្នក​រក​គ្រឿង​ផ្សំបាន​គ្រប់ ហើយ​អនុវត្ត​តាម​វិធីដែល​បង្ហាញ​ដូចខាង​ក្រោមនេះ៖

+ គ្រឿងផ្សំ៖

  • - ដំឡូងមី​ស្រស់ឈូស កន្លះចានគោម
  • - ដំឡូងមី​ឈូស​កញ្ចប់ ២កញ្ចប់ (ម៉ត់)
  • - ស្ករស ២ស្លាបព្រាបាយ
  • - អំបិល ចុងស្លាបព្រាកាហ្វេ
  • - សាច់ដូងខ្ចីហាន់ស្តើងតូចៗ
  • - ទឹកដោះគោខាប់ ១កំប៉ុង
  • - ស៊ុត ៣គ្រាប់
  • - ខ្ទិះដូង ១ចាន​គោម

+ វិធីធ្វើ៖

១. មុន​ដំ​បូងត្រូវ​បើក​ចង្ក្រាន​ដុត​នំ​ដាក់​កំដៅឱ្យ​ក្តៅ ​ប្រហែល​ជាកន្លះម៉ោង​ជាមុន​សិន។

២. យក​ដំឡូង​កញ្ចប់, ដំឡូង​ស្រស់​ឈូស, ខ្ទិះ​ដូង, ទឹកដោះគោ, សាច់​ដូង​ខ្ចី, ស្ករស, អំបិល និង​​ស៊ុត​(គោះដាក់)​ ​លាយ​បញ្ចូល​គ្នាឱ្យ​បាន​សព្វ​ល្អ។

៣. បន្ទាប់​ពី​​លាយ​​​បាន​សព្វល្អ​ហើយ​​ យក​វា​ចាក់​ចូល​ក្នុង​ចាន​​ដែករាង​ជ្រុង​វែង​ បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ចង្ក្រាន​ដុត​នំ​ទុក​ប្រហែល​ជា​ ១ទៅ​ ១ម៉ោង​កន្លះ​។

៤. ​យក​នំ​ចេញ​ពី​ចង្ក្រាន​​ទុក​ឱ្យ​ត្រ​ជាក់​ប្រហែល​ជា​ ១៥-២០​នាទី​កាត់​វា​ជា​រាង​ជ្រុង​ៗ ឬ​តាម​ដែល​អ្នក​ចូល​ចិត្ត​ជា​ការ​ស្រេច៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ