សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ខ ម្រេចកង្កែប

  • 1 year ago
  • ខ្មែរប្រពៃ

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

កាលពីពេលកន្លងមក ខ្មែរប្រពៃ​​ធ្លាប់​​លើក​​យក​​មក​​បង្ហាញ​​ពី​​វិធី​​ធ្វើ​ម្ហូប​​ ខ​​ ជា​​ច្រើន​​មក​​ហើយ ដូច​ជា​​ ខជើងជ្រូក ខមាំ ខសាច់គោ​​ ខត្រី​ជាដើម។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​វិធី​ធ្វើ​ ខមួយ​មុខ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ខម្រេចកង្កែប​។

គ្រឿងផ្សំ៖

  • - ពងក្រួច កង្កែប
  • - ទឹកប្រេងខ្យង ម្រេចម៉ដ្ឋ ស្ករត្នោត ម្សៅស៊ុប អំបិល
  • - ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
  • - ជីវ៉ាន់ស៊ុយ

វិធីធ្វើ៖

  • - យកពងក្រួចទៅ​ស្ងោរឱ្យ​ឆ្អិនរួច បកសម្បក​ចេញ​ឱ្យស្អាត ទុកមួយឡែកសិន
  • - កង្កែបត្រូវ​ពន្លាត់​ស្បែកឱ្យ ស្អាតរួច​កាត់ជា​កង់ៗល្មម​ទុកឱ្យ​ស្រស់ទឹក
  • - រួចយកកង្កែបទៅ​ប្រឡាក់​ជាមួយ​ស្ករត្នោត ខ្ទឹមស​ចិញ្ច្រាំ ម្សៅស៊ុប ទឹកប្រេងខ្ចង អំបិល និងម្រេច​មួយ​សន្ទុះឱ្យ​ចូល​ជាតិល្អ។
  • - ដាក់ឆ្នាំង​ទុកឱ្យក្ដៅបន្តិច  រួចដាក់ស្ករត្នោត​ចូល​មកូរឱ្យ ឡើងជើង​អង្ក្រង រួចសឹម​ចាក់កង្កែប​ប្រឡាក់​ចូល រម្ងាស់​មួយរំពុះ រួចចាក់​ពង​ក្រួច​ចូល​ និង​ទឹក​បន្តិច​ ហើយ​កូរ​ឱ្យសព្វ​ ភ្លក់​មើល​ឱ្យ​ល្មម​ តាម​ការ​ចូល​ចិត្ត​ និង​ទុក​រយៈ​ពេល​ប្រមាណ​២០​នាទី​
  • - នៅពេលទទួលទាន ត្រូវដួសដាក់ចាន ហើយបន្ថែមម្រេច និងរោយស្លឹកជីរវ៉ាន់ស៊ុយពីលើ រួចជាការស្រេច៕

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • ABee Milk
  • Loading...